​មន្ត្រី​នគ​របាលរ​បួស​៣​នាក់​ ពេល​ដេញចាប់​ជនសង្ស័យ​វាយ​កាប់​ប្លន់​និង​ឆក់​

684
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្រុមជនសង្ស័យមួយក្រុម​ដែលជាមុខសញ្ញា វាយ កាប់ ប្លន់ និងឆក់​ក្នុងរាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែន​ជ័យ សហការជាមួយ​នគរបាលប៉ុស្តិ៍ ដេញ​ឃាត់បាន ២​នាក់​បណ្តាលឱ្យ​សមត្ថកិច្ច​ដួល​ម៉ូតូ​ពេល​បំពេញការងាររងរបួសធ្ងន់ស្រាល ៣​នាក់​។​ករណីនេះ​បានកើត​ឡើង​នៅមុខ​បុរី​ញ៉ូ​វ​ថោ​ន​ ដែល​ស្ថិតនៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ទី​៣​​ខណ្ឌពោធិ៍សែន​ជ័យ ​កាលពី​យប់ថ្ងៃទី ៣០​ខែឧសភា ឆ្នាំ ២០១៩ ។

​ជនសង្ស័យ​២​នាក់ ទី​១ ឈ្មោះ ប៉ិច សារ៉ាត់ ភេទប្រុស អាយុ ១៧​ឆ្នាំ មុខរបរ លើកទឹកសុទ្ធ ។ ជនសង្ស័យទី ២​ឈ្មោះ ផូ សុផាត ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ មុខរបរសិស្ស​។​ម៉ូតូដែលជនសង្ស័យជិះ និងសមត្ថកិច្ចឃាត់បានម៉ាក ប៊ីត ពណ៌ សលាយក្រហម ពាក់​ស្លាកលេខ ភ្នំពេញ 1HP-6643 ។

​មន្ត្រី​សមត្ថកិច្ចដែលរងរបួស ៣​នាក់ ទី ១​ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៩​ឆ្នាំ​ នគរបាល​ជា​អនុ​ផ្នែកសន្តិសុខខណ្ឌពោធិ៍សែន​ជ័យ ។​ទី ២​ឈ្មោះ សឿង បុប្ផា ភេទប្រុស អាយុ ២៧​ឆ្នាំ នគរបាល ជាអនុប្រធានអន្តរាគមន៍ខណ្ឌពោធិ៍ សែន​ជ័យ ។​ម្នាក់ ទៀតមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ​ខណ្ឌពោធិ៍សែន​ជ័យ ។

​ក្រោយពេលកើតហេតុ ជនសង្ស័យទាំង ២​នាក់ បានសារភាពប្រាប់សមត្ថកិច្ច ថា ពួកគាត់គឺជាបក្ខពួកក្រុមជនសង្ស័យឆក់ និង វាយប្លន់ករណី​ខាងលើពិត ប្រាកដ ដោយមានបក្ខពួកប្រមាណជាង ២០​នាក់ ដែលតែងតែធ្វើសកម្មភាព​។​ជនសង្ស័យទាំងនោះ សមត្ថកិច្ច​កំពុងតាម​ប្រ​មាញ់​ជា​បន្តបន្ទាប់ ដើម្បី​យកមក​ឱ្យ​ដេក​គុក​៕S/​Ha