ឃុំខ្លួន​ចោរឆក់​កាបូប​ស្ត្រី​គ្រូបង្រៀន​ភាសា​ចិន​ម្នាក់​

1052
ចែករម្លែក

(​ភ្នំពេញ​)៖​ជា​រឿង​មួយ​ស្មាន​មិន​ដល់ ដែល​ស្ត្រី​ជា​គ្រូបង្រៀន​ភាសា​ចិន​ម្នាក់​ត្រូវ ចោរឆក់​កាបូប​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ រួច​ធាក់​ធ្លាក់​ពីលើ​ម៉ូតូ​បែក ក្បាល​ហូរឈាម​សន្លប់​ស្តូកស្តឹង ហើយ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

គ្រូពេទ្យ​នៅ​ទី​នោះបាន​ប្រាប់ថា បាត់បង់ ជីវិត​ទៅហើយនោះ បែរជា​មានជីវិត​រស់​នៅ ឡើងវិញ ខណៈដែល​ក្រុមគ្រួសារ​ញាតិ មិត្ត​ជួល​រោង និង​ទិញ​ក្តារ​មឈូស​ត្រៀម បម្រុង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ទៅ ហើយ​នោះ ។​
​ចំណែក​ឈ្មោះ ម៉ូ​វ ចាន់ និមិត្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ស្រស់ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​ដែលជា​ចោរឆក់​កាបូប​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​។​

​អ្នកស្រី សេង អេង អាយុ​៦៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​ចិន សាលា​ឈុន ជី​ង ស្នាក់​នៅផ្ទះ​លេខ​១៥​អា ផ្លូវ​លេខ​២៥៧ សង្កាត់​បឹង​សាឡាង ខណ្ឌ ទួលគោក ត្រូវបាន​ក្រុមចោរឆក់​មាន​ចំនួន មិនតិចជាង​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ សកម្មភាព​ឆក់​កាបូប​លុយ នៅវេលា​ម៉ោង​៦៖៤៥​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ នៅមុខ​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ ទួលគោក។ បណ្តាល​ឲ្យ​អ្នកស្រី​បាត់បង់ កាបូប​លុយ ពណ៌​ស្វាយ និង​បាន​ធ្លាក់​ពី លើ​ម៉ូតូ​រងរបួស​ធ្ងន់ គ្រា​ដែល​ជិះ​ម៉ូតូឌុប​ចេញ ពី​មន្ទីរពេទ្យ​នៅ​ម្តុំ​ដេ​អិន​សំដៅទៅ​ផ្ទះ​នៅ ជិត​កន្លែងកើតហេតុ ហើយ​ត្រូវ បាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ភ្លាមៗ​។

​អ្នកស្រី សេង អេង ត្រូវបាន​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​១​រសៀល​ថ្ងៃកើតហេតុ អ្នកស្រី​ត្រូវបាន​គ្រូពេទ្យ​អះអាងថា បាត់ បង់ជីវិត​ទៅហើយ ទើប​ក្រុមគ្រួសារ​រៀបចំ ធ្វើ​រោង និង​ទិញ​ក្តារ​មឈូស​បំណង​ធ្វើ បុណ្យ​ជូន​អ្នកស្រី​តាម​ប្រពៃណី​។

ប៉ុន្តែ​អ្វី ដែល​គួរ​ឲ្យ​រំភើបចិត្ត​នោះ​គឺ​គ្រា​ដែល​ក្រុម គ្រួសារ​រៀបនឹង​លើកសព​ដាក់​ក្តារ​មឈូស ទៅហើយនោះ ស្រាប់តែ​ដង្ហើម​របស់​អ្នក ស្រី​មាន​ឡើងវិញ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជ្រួល ច្របល់ និង​ត្រេកអរ​ក្រៃលែង​ក៏​ប្រញាប់ ប្រញាល់​ដឹក​អ្នកស្រី​ទៅកាន់​មន្ទីរពេទ្យ កាល់ម៉ែត​ដើម្បី​សង្គ្រោះ​អាយុជីវិត​ជា​បន្ត ទៀត ដែល​មកដល់ពេលនេះ​អ្នកស្រី​កំពុង ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ​។​

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ខណ្ឌ ចំការមន​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍ នេះ កម្លាំង​នគរ បាល​ខណ្ឌចំការមន​បាន​បើក​ការស្រាវជ្រាវ ភ្លាមៗ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ក្នុងចំណោម​បក្ខពួក​៥ ឈ្មោះ ម៉ូ​វ ចាន់ និមិត្ត ដោយ​ឃាត់ខ្លួន​នៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ មាន​កំហឹង​ខ្លាំងក្លា​ព្រួត​វាយ​យ៉ាង​ចាស់ដៃ បើទោះបីជា​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​មាន ប្រើ​អំពី​ហិង្សា​យ៉ាងណាក៏ដោយ ៕ ​ដោយ ៖ស​រិ​ទ្ធ

ទីតាំងផ្សាយពាណិជ្ជកម្ម