សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ប្រាំបី​កញ្ចប់​ធំ​តូច​

551
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: កម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​ខេត្តកំពត កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រាំបី​កញ្ចប់​ធំ​តូច​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងករណី​ខាងលើ​ឈ្មោះ​សុខ ស្មា​អេ​ល ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ម៉ាក់​ប្រា​ង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ស្ថិត​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រាំ​កញ្ចប់​ធំ និង​បី​កញ្ចប់​តូច​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ទៀតថា​ក្រោយ​បំពេញ​សំណុំបែបបទ​រួចរាល់ មន្ត្រី​សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ