គ្រោះថ្នាក់​ណាស់​! ស្ត្រី​មាន​ផ្ទៃពោះ​ហាម​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​ជាដាច់ខាត​!

1190
ចែករម្លែក

​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិន​ត្រឹមតែ​ត្រូវ​ប្រយ័ត្ន​ពី អាហារ​នោះទេ ផ្លែឈើ​ក៏​អ្នក​ត្រូវតែ ប្រយ័ត្ន​ដែរ​ពេលដែល​អ្នក​ញ៉ាំ​។ ដូចនេះ តើ​មាន​ផ្លែឈើ​អ្វីដែល​អ្នក​មិនអាច​ពិសា បាន​នោះ​?
​ ​
ផ្លែ​គូ​លេន​
​ប្រសិនជា​អ្នក​ញ៉ាំ​ផ្លែឈើ​នេះ ច្រើន វា​អាចធ្វើឱ្យ​អ្នក​លើស​ជាតិ​ស្ករ ក្នុង​រាងកាយ​ដែល​អាចធ្វើ ឱ្យ​អ្នក​ពិបាក សម្រាលកូន ដូចនេះ​អ្នក​មិនត្រូវ​ពិសា រ​ហួស​ពី​២០០​ក្រាម​ឡើយ​។​
​ ​
​ផ្លែ​ឪឡឹក​
​អ្នក​មិនអាច​ញ៉ាំ​ឪឡឹក​មួយថ្ងៃ លើសពី​២​បន្ទះ​ឡើយ ហើយ​មិនអាច ពិសា​មុន​និង​ក្រោយ​បាយ​នោះទេ ជា ពិសេស​គឺ​ឪឡឹក​ដែល​ត្រជាក់​។​
​ ​
​ផ្លែ​មៀន​
​នៅពេលដែល​អ្នក​ពិសា​ផ្លែ មៀន​នេះ​ច្រើន វា​នឹង​អាចធ្វើឱ្យ​កូន ក្នុង​ផ្ទៃ​មាន​អាការ​ក្តៅ​ក្នុង​បាន ថែមទាំង អាចធ្វើឱ្យ​អ្នក​ឈឺពោះ ធ្លាក់ឈាម បើ​ធ្ងន់ធ្ងរ​វា​នឹង​អាចធ្វើឱ្យ​អ្នក​រលូត​កូន ឬ​កើតមុន​ខែ ក៏មានដែរ​។​
​ ​
​ផ្លែ​ម្នាស់​
​ប្រសិនជា​អ្នក​ប្រតិកម្ម​ជាមួយ ម្នាស់ អ្នក​មិនគួរ​ញ៉ាំ​ឡើយ ហើយ​ក្រោយ ពេលដែល​អ្នក​ពិសា​ច្រើន វា​នឹង​អាច ធ្វើឱ្យ​អ្នក​ក្តៅ​ក្នុង​ដូចគ្នា​។​
​ ​
​ផ្លែ​ល្ហុង​
​ប្រសិនជា​អ្នក​ញ៉ាំ​ល្ហុង​ខ្ចី វា​អាចធ្វើឱ្យ​អ្នក​រលូត​កូន​បាន ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​ល្ហុង​ទុំ​បាន ប៉ុន្តែ​មិនត្រូវ ពិសា​ច្រើន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ដូចគ្នា ៕ ដោយ​៖ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ