ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹង​ផ្តល់ប្រាក់​ឈ្នួល​ច្រើនសន្ធឹក​សន្ធាប់​ដល់​កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត​

883
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹង​ផ្តល់ប្រាក់​ឈ្នួល​ច្រើនសន្ធឹក​សន្ធាប់​ដល់​កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត​

​តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​ដាក់សំណើ​ដែលមាន​ទឹកប្រាក់​ច្រើន សន្ធឹកសន្ធាប់ ដើម្បី​ផ្ទេរ​កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត (Adrien Rabiot) ។ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុង​ថ្លឹងថ្លែង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ រ៉ា​ប៊ី​យ៉ូ​ត ដែល​នឹង​ចប់​កិច្ចសន្យា​ជាមួយ​ក្លឹប PSG នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប PSG មិនបាន​ប្រើប្រាស់​កីឡាករ​បារាំង​រូបនេះ​ទេ ហើយ​មិនបាន​លេង​ចាប់តាំងពី ខែធ្នូ​មក ប៉ុន្តែ​ថា ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​នៅតែ​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​។​

​ក្លិប​យូ​ណាយ​ធី​ត​ស្ថិត​ក្នុងចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ ហើយ សេចក្តីរាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​លើកឡើងថា​ពួកគេ​បានដាក់​សំណើ​ដំបូង សម្រាប់ រ៉ា​ប៊ី​យ៉ូ​ត​។ នៅពេលនេះ រ៉ា​ប៊ី​យ៉ូ​ត កំពុង​ពិចារណា​លក្ខខណ្ឌ​។​
​ ​
​តាម​សេចក្តីរាយការណ៍​របស់​កាសែត Mundo Deportivo បាន​ឲ្យ​ដឹងថា យូ​ណាយ​ធី​ត បានផ្តល់​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដល់​កីឡាករ រ៉ា​ប៊ី​យ៉ូ​ត ដែល​នឹង​ចប់​កិច្ចសន្យា​ថ្ងៃទី​០១​ខែកក្កដា​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ទំនងជា​ទាមទារ​ប្រាក់​ឈ្នួល ១៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ជាមួយនឹង​កិច្ចព្រម ព្រៀង​ផ្ទេរ​១០​លាន​ផោន​។ ប៉ុន្តែ​តម្លៃ​នេះ​បានធ្វើ​ឲ្យ​ក្លិប​បា​សេ​ឡូ​ណា ដកខ្លួន​កាលពីដើមឆ្នាំ ហើយ​តាម​សេចក្តី រាយការណ៍​ថា​យូ​ណាយ​ធី​ត​ត្រៀម​បញ្ចប់ ចំណាប់ អារម្មណ៍​របស់​ក្លឹប​ផ្សេងទៀត តាមរយៈ​ការផ្តល់ជូន​ច្រើនសន្ធឹក​សន្ធាប់​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​របស់​យូ​ណាយ​ធី​ត អន្ទះសា​ចង់​ពង្រឹង​ក្រុម​របស់លោក​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ពួកគេ​បញ្ចប់​រដូវ​កាល​ត្រឹម ចំណាត់ថ្នាក់​លេខ​រៀង​ទី ៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម