បាត់២ថ្ងៃប្រទះឃើញ​សាកសពអណ្តែតទឹក

812
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រះឃើញ អណ្តែតទឹករណ្តៅដី ក្រោយពីផឹកស្រាស្រវឹងបាត់២ថ្ងៃរួចមក បែរជាឃើញ ក្លាយជាសាកសព បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរណ្តៅដីដ៏ជ្រៅមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់​កាកាប២ ខណ្ឌពោធិសែនជ័យ ។

សាកសពត្រូវបានសាច់ញាតិអះអាងថា ឈ្មោះ ឡុង នៅ អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួលភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសេនជ័យ មានស្រុកកំណើត ភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ផេត ខួច អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនស្រី១នាក់។

តាមសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះក្រោយពីផឹកស្រវឹងជាមួយមិត្តភក្ដិររួមការងារ ហើយចាកចេញ​ទៅបាត់ មិនដឹងថាទៅណា សាច់ញាតិ ក្រុមគ្រួសារ ដឹងថាបាត់​មួយ​យប់ហើយក៏មិនតាមស្វែងរកដែរ ព្រោះ កន្លងមកធ្លាប់បាត់ដាច់យប់ រហូតដល់ព្រឹកថ្ងៃទី២ បន្ទាប់នៅតែមិនឃើញជនរងគ្រោះ សង្ស័យថា ចុះងូតទឹករណ្តៅដីខាងលើដែរ តែមិនឃើញ​ ទើបនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រទះឃើញជនរងគ្រោះស្លាប់អណ្តែតទឹកទៅវិញ។

បើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ជនរងគ្រោះ មុនកើតហេតុ រួមជាមួយ​មិត្តភក្តិ គ្នា៣នាក់ ក្រោយពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងជក់គ្រឿងញៀន នៅដីវាលមាត់រណ្តៅដីខាងលើ ជួបជាមួយកម្លាំងសមត្ថកិច្ចល្បាត ជនទាំង៣ភ័យ រត់លោតចុះទឹករណ្តៅដីខាងលើ២នាក់ ចាប់ឃាត់ខ្លួនម្នាក់ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ លុះដល់ព្រឹកថ្ងៃទី៣ នេះ ស្រាប់តែប្រទះឃើញ សាកសព ដែលគេសង្ស័យថា ជនសង្ស័យដែលរត់គេចពីសមត្ថកិច្ចហើយ។

សាកសពក្រោយពីប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ កោសល្យវិច័្ចយ សន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ