សម្តេចហ៊ុនសែនថា :ទីម័រខាងកើតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលជាសមាជិកអាស៊ាន

1012
ចែករម្លែក

ដោយ:តារារិទ្ធិ/ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្លែងបែបនេះនៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេស និង សហប្រតិបត្តិការនៃសាធារណេដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក ឌីយូនីស្យូ ដាកូស្តា បាបូ ស័តរ់េស(Dionisio da Costa Babo Soares)។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងថា នៅក្នុងជំនួបនោះលោក ឌីយូនីស្យូ ដា កូស្តា បាបូ ស័តរ់េស បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីទីម័រខាង កើត ជូនចំពោះសម្ដេចតេជោហ៊ុន សែន។

លោកបានជម្រាបជូនសម្តេចតេជោថា លោកមានការគោរពចំពោះសម្តេចតេជោហ៊ុន សែន យ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសកម្ពុជា និងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតែកាន់ប្រទេសទីម័រខាងកើត កាលពីឆ្នាំ 2016 ទាំងរដ្ឋាភិបាលទីមរលេស និងប្រជាជនទីមរលេសសុទ្ធតែបានចាត់ទុកប្រទេសកម្ពុជាជាបងប្អូនរបស់ខ្លួន លោកក៏បានថ្លែងអំណរគុណនិងគោរពចំពោះសម្ដេចតេជោហ៊ុនសែនដែលបានគាំទ្រចំពោះរដ្ឋាភិបាលក៏ដូចជាប្រទេសទីមរខាងកើតនាពេលកន្លងមក។

លោកបន្តថាទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺក្នុងគោល បំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែសាលានៅក្នុងប្រទេសកម្ពុជានិងទីម័រខាង កើត ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់នាយករដ្ឋមន្រ្តីទីមរលេស ដែលបានផ្តាំផ្ញើរសួរសុខទុក្ខចំពោះសម្ដេច។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសទីមរខាងកើតនៅឆ្នាំ 2016 ថា រឿងសម្ដេចបានសង្កេតឃើញថាប្រទេស​ទីមរលេស បានរៀបចំនូវខ្លួនយ៉ាងល្អក្នុងការចូលជាសមាជិកអាស៊ាន ទាំងការរៀបចំឲ្យមានស្ថានទូតទាំងនៅគ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ាន ក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការរបស់ទីម័រខាងកើត និងសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសទីមរលេបផងដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានផ្ដល់អនុសាសន៍ថា យើងត្រូវរួមគ្នាធ្វើនូវកិច្ចការសំខាន់ៗដែលរួមមានទាំងសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៌ និងទេសចរណ៍រួមទាំងការងារជាច្រើនទៀតដែលអាចធ្វើទៅបាន។

សម្តេចចក៏បានសម្ដែងនូវការអរគុណចំពោះនិស្សិតទីមរខាងកើត ដែលបានមកសិក្សានៅកម្ពុជាចំនួន១០នាក់ដែលកម្ពុជាផ្តល់ឲ្យកាលពីឆ្នាំ២០១៦៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ