ស្រ្តីម្នាក់បានបាត់ពីផ្ទះ ដោយមិន​ដឹង​មូលហេតុ ធ្វើឲ្យកូនស្រី តាម​ស្វែងរកទាំងយប់

1347
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ក្មេងស្រីម្នាក់ដើររកម្ដាយ ដែលបានបាត់ខ្លួនដោយ​មិន​ដឹង​​ទៅ​ទីណានោះទេ ទើបមានការភ្ញាក់ផ្អើលឆោឡោនៅវេលាម៉ោង​៨:៣០នាទី យប់ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងក្រោយគុកតេ៣ចាស់ នៅមុខផ្ទះលេខ40EO ផ្លូវលេខ១៥៤ ក្នុងក្រុម២០ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កូនស្រីដែលដើររកម្តាយមានឈ្មោះ ពេជ្រ ស៊ាវមុី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅនោះមានឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្រ្តីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ​ដោយមិនដឹងមូលហេតុ។

បើតាមសម្តីកូនស្រីរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះកើតហេតុ​ខាងលើជាផ្ទះដែលជំពាក់លុយគាត់និងមានការរាប់អានគ្នាផង​ ក៏បាននាំកូនតូច​របស់ម្ចាស់ផ្ទះអាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែមួយយប់​ពេលព្រឹកនៅវេលាម៉ោង៩ ម្តាយរបស់គាត់យកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាក​លេភ្នំពេញ 1905 មិនចាំពីមុខអក្សរអីនោះទេ​បានដឹកកូនតូច​ត្រឡប់ទៅផ្ទះរបស់​គាត់វិញ ហើយបាត់រហូត។ ម្តាយរបស់គាត់មានលុយមួយចំនួននិងគ្រឿងអលង្ការ​ជាប់ខ្លួនផងដែរ។

បើតាមសម្តីកូនតូចនោះប្រាប់ថា​ ពេលដែលដាក់រូបគេ ហើយ អ៊ំស្រី ក៏ជិះម៉ូតូចេញ​ទៅទិសខាងត្បូងបាត់ទៅ។

ក្រោយពីកើតហេតុ​ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅ​ប៉ុស្តិ៏នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឲ្យសមត្ថកិច្ចជួយរក។ ហើយកូនស្រីរបស់​ជនរងគ្រោះបានអំពាវ​នាវដល់ប្រជាពលរដ្ឋណា ដែលបានឃើញឬក៏ស្គាល់ម្តាយ​របស់គាត់​ដូចនៅក្នុងរូបថតនេះនៅទីណានោះ​សូមទាក់ទងតាមលេខ​ទូរស័ព្ទ​092444653 ដោយក្តីអនុគ្រោះ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម