នាំយកអំណោយមនុស្សធម៌​ របស់សាខាកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៣គ្រួសារ នៅស្រុកសំឡូត

540
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធា នគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ចើញចូលរួមពីលោកឧកញ៉ា ស៉ីន ឃន លោកឧកញ៉ា ណុប ណារ៉ាអនុប្រធានកិត្តិយសសាខា លោក លោកស្រីសមាជិកគណៈកម្មាធិការសាខា តំណាង អនុសាខាស្រុកយុវជនកក្រកបាន ចុះអញ្ចើញសួរសុខទុក និងសំណេះសំណាលព្រមទាំងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្រ្តាក់ចំនួន៤៣គ្រួសារចំនួន៥ឃុំក្នុងស្រុកសំឡត។

លោក សួស សុភ័ក្ត្រ អគគ្គហេរញ្ញិកសាខាកក្រកខេត្តបានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះដផយខ្យល់កន្ត្រាក់ទាំង៤៣គ្រួសារក្នុងនោះមានរលំផ្ទះទាំងស្រុង៨គ្រួសារ និងមធ្យម ៣៥គ្រួសារ ។

លោកបណ្ឌិត ប្រធានគណៈកម្មាធិការសាខា បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយណាឡើយ។

លោកបណ្ឌិតក៍បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់ធ្វើអោយខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះនិងរបើកដំបូល នាពេល នេះ និងបានផ្តាំផ្ញើសូមអោយមានការប្រុង ប្រយ័ត្ននៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ