នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​គ្រឿងញៀន​៤២​កញ្ចប់​

903
ចែករម្លែក

(​កណ្តាល​) ៖ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​៤២​កញ្ចប់ កាលពី​ម៉ោង​៣​និង​៤០​នាទី រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង ៣​នាក់ មានឈ្មោះ ១. ឈ្មោះ ភួង ស៊ី​ណាត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​) ២.​ឈ្មោះ ហុង សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​( ឃាត់ខ្លួន ) ៣.​ឈ្មោះ​អេង រចនា ហៅ​កា​ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​(​ខ្មែរ​) មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​គេចខ្លួន ជា​ម្ចាស់ផ្ទះ​)​។​

​តាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សម្ភារ​ដែល​ដកហូត​បា​ន​រួមមាន ម្សៅ​ក្រាម​ពណ៍​ស​ថ្លា ចំនួន ៤២​កញ្ចប់ សង្ស័យ​សារធាតុ​ញៀន (១​កញ្ចប់ ធំ​, ១​កញ្ចប់ មធ្យម​, ៤០​កញ្ចប់ តូច​) ដប​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​១​។ ម៉ូតូ ១​គ្រឿង ម៉ាក C១២៥ ពណ៍​ខ្មៅ សេរី ២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1AM 6558​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ប​ញ្ចូ​ន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​