​ល្បិច​ឈ្មួញ​យក​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹកឈើ​ខុសច្បាប់​ត្រូវ​រដ្ឋបាល​ព្រៃឈើ​ចាប់បាន​

1268
ចែករម្លែក

(​កំពង់ស្ពឺ​)៖​រថយន្ត​ពណ៌​ត្រេអ៊ី​ធុន​ធំ​(​គេ​ហៅ​ដំរីទឹក​)​មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​ដឹកឈើ​ពេញ​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​ក្រុម​ឈ្មួញ​ប្រើល្បិច​យក​ខ្នង​ទា​ហ៊ាន​រកស៊ី​ខុសច្បាប់​។​រថយន្ត​ពណ៌​ត្រេអ៊ី​របស់​ទាហាន​នោះ​ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ធ្វើការ​បង្ក្រាប ខណៈដែល​ក្រុម​ឈ្មួញ​ប្រុង​ដឹក​ឆ្លងកាត់ ឆ្ពោះ​ចូល​រាជធានី​ភ្នំពេញ និង​ដឹក​បង្ហួស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​រថយន្ត​ទាហាន​ដឹកឈើ​ប្រណីត​នេះ​បានកើត​ឡើង​នៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ​កាលពី​យប់​ថ្ងៃទី​២១​សីហា​ឆ្នាំ​២០១៧ ។ រថយន្ត​ពណ៌​ត្រេអ៊ី​ទាហាន មាន​ដឹកឈើ​ប្រណីត​នោះ​ជា​ប្រភេទ​រថយន្ត​ដំរីទឹក​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​០១៣-២៧៩៤RCAF មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ និង​មេ​ឈ្មួញ​ម្ចាស់​ឈើ​ប្រណីត​នេះ​ទេ ព្រោះ​រត់គេចខ្លួន​បាត់ស្រមោល ។​

​លោក ឌុ​ច វ៉ាន់ឌី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឧដុង្គ បាន​និយាយថា មុននឹង​ឈានដល់​ការចាប់​រថយន្ត​ខាងលើនេះ​គឺ​លោក​បានទទួល​ដំណឹង​ពី​ថ្នាក់លើ​បញ្ជា​ថា មាន​រថយន្ត​ទាហាន​ពណ៌​ត្រេអ៊ី​ពាក់​ផ្លាកលេខ​ដូចខាងលើ លោក​ក៏បាន​ដឹកនាំ​មន្ត្រី​ធ្វើការ​ស្ទាក់ចាប់​។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​នោះ​មិន​ព្រម​ឈប់​ទេ ។​

​ដោយសារ​រថយន្ត​មិន​ព្រម​ឈប់ លោក​ក៏បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ​បន្ថែម​កម្លាំង​ជំនាញ​និង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ឱ្យ​សហការ​អន្តរាគមន៍​ជិត​៥០​នាក់ ទើប​អ្នកបើកបរ​រថយន្ត​ឈប់​ចត​រថយន្ត​ទុកចោល ហើយ​រត់​គេចខ្លួនបាត់ ពេលនោះ​ជំនាញ​បាន​ពិនិត្យឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​រថយន្ត​តែម្តង ។ បន្ទាប់ពី​ឃាត់​រថយន្ត​បាន​ហើយក៏​បញ្ជូនមក​វាស់វែង​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ ៕S/​ដោយ​៖​ហូ​សាន់​

​ល្បិច​ឈ្មួញ​យក​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹកឈើ​ខុសច្បាប់​ត្រូវ​រដ្ឋបាល​ព្រៃឈើ​ចាប់បាន​(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម