ប្រយ័ត្ន​! កំឡុងពេល​មាន​ផ្ទៃពោះ កុំ​ទទួលទាន​អាហារ​ទាំងនេះ​

1491
ចែករម្លែក

កំឡុងពេល​មាន​ផ្ទៃពោះ​រាងកាយ​ស្ត្រី​ត្រូវ​ចាំបាច់​មាន​សុខ​ភាពល្អ​រឹងមាំ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ដូច្នេះ​ការ​មាន​របប​អាហារ​ត្រឹមត្រូវ​មួយ គឺ​សំខាន់​ណាស់​សម្រាប់​ទាំង​ស្ត្រី ជា​ម្ដាយ​និង​ទារក​!

ការទទួល​ទាន​អាហារ​មិន​ត្រឹមត្រូវ​អាច​បង្កើន​ហានិភ័យ​នៃ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​និង​ផលវិបាក​ដទៃទៀត​គួរឱ្យ​ព្រួយបារម្ភ​។
​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​ដើម្បី​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ​? កុំ​បារម្ភ​! អត្ថបទ​នេះ នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ស្ត្រី​គួរ​ចៀសវាង​អំឡុងពេល​មាន ផ្ទៃពោះ ៖

១. គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​

​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត គឺ​គ្រោះថ្នាក់​ណាស់​កំឡុងពេល​មាន​ផ្ទៃពោះ​ដោយ​វា​អាច​បង្ក ប៉ះពាល់​ទៅលើ​ការលូតលាស់​និង​សុខភាព​ខួរក្បាល​របស់​ទារក​។ ដូច្នេះ​ដើម្បី​ជាការ ប្រសើរ​អ្នក​គួរ​ចៀសឱ្យផុត​ពី​អាហារ​សមុទ្រ​ប្រភេទ​ណា​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​។ ទោះជា​យ៉ាងណា​អ្នក​អាច​ទទួលទាន​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ទាប​បាន ប៉ុន្តែ​ក្នុង​កម្រិត មធ្យម​។ ត្រី​សាល​ម៉ុ​ន​និង​បង្គា​ជា​ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែលមាន​សុវត្ថិភាព​ក្នុងការ ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​

២. ស៊ុត​ឆៅ​

​ជាធម្មតា​ស៊ុត​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រសិនបើ​ទទួលទាន វា​ទាំង​ឆៅ​កំឡុងពេល​មាន​ផ្ទៃពោះ​នោះ​គឺ​មិនល្អ​សោះឡើយ​។ នោះ​ក៏​ព្រោះតែ​ស៊ុត​ឆៅ អាចមាន​ផ្ទុក​បាក់តេរី salmonella ដែលនាំឱ្យ​ក្អួត​និង​រាគ​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ ចំពោះ​ស្ត្រី​ជា​ម្ដាយ រួមទាំង​ទារក​ក្នុង​ផ្ទៃ​។​

៣. គ្រាប់​ធញ្ញជាតិ​

​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ដ៏​ប្រសើរ​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ទោះជា​យ៉ាងណា ក៏ដោយ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ទទួលទាន​គ្រាប់​ធញ្ញជាតិ​កំឡុងពេល​មាន​ផ្ទៃពោះ​។

នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដែល​បង្កបញ្ហា​ប្រតិកម្ម​ធ្វើឱ្យ​ស្បែក​ឡើង​រោល​ក្រហម រមាស់ និង​ហើម​ផ្នែក​ខ្លះ​នៃ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​គួរ​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​សិន​អំពី​ប្រភេទ​នៃ​គ្រាប់​ធញ្ញជាតិ​ណា​ដែល​អ្នក​អាច​ទទួល ទាន​បាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​

៣. អាហារ​ឆៅ​

​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​អាហារ​ឆៅ​ឡើយ ជាពិសេស​សាច់មាន់​និង​សាច់ ក្រហម​។ សាច់ ឬ​អាហារ​ឆៅ​ផ្សេងៗ​អាចមាន​ផ្ទុក​នូវ​បាក់តេរី​និង​ប៉ារ៉ាស៊ីត​ដែល​បង្ក គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ ដូច្នេះ​មុននឹង​ទទួលទាន​ត្រូវ​ប្រាកដថា​អាហារ​នោះ បាន​លាង​សម្អាត​ជ្រះ​សព្វ​និង​ឆ្អិន​ល្អ​។​

៤. អាហារ​កំប៉ុង​

​អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ផ្សេងៗ ព្រមទាំង​សារធាតុ​រក្សាទុក​បានយូ​រ ដែល​អាច​បង្ក ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ចំពោះ​សុខ​ភា​ពា​ស្ត្រី​ជា​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​ពីសារ​ធាតុគីមី​គ្រោះថ្នាក់​ចូរ​ជ្រើសរើស​បន្លែ​ផ្លែឈើ និង​សាច់​ស្រស់ៗ​ជំនួស​វិញ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម