​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​បន្ទាយមាស​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

813
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​បុរស​ម្នាក់​បាន​ស្លាប់​ខណៈដែល​ផ្ទះ​ប្រជាពលរដ្ឋ​បួន​ខ្នង​រង​ការខូចខាត​ដោយសារ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃទី​៤ ខែ​ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​វេជ្ជបណ្ឌិត​កែវ​សុផាន់​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែមិថុនា​នេះ​មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្តគរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​ទឹកដី​ឃុំ​សំរោង​លើ​និង​ឃុំ​សំរោងក្រោម​ស្រុក​បន្ទាយមាស​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ព្រមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បួន​ខ្នង​រង​ការខូចខាត​។

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​នាក់ មឿ​ន ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។

សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ក៏មាន​ករណី​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដូចគ្នានេះ​បានកើត​ឡើង​នៅ​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស​ដដែល​។​បណ្តាលឱ្យ​គោ​ប្រាំ​ក្បាល​និង​ក្របី​មួយ​ក្បាល​បាន​ងាប់​ព្រមទាំង​ផ្ទះ​ចំនួន​១១៩​ខ្នង​រង​ផលប៉ះពាល់ ដោយ​ប្រាំពីរ​ខ្នង​បាន​ដួលរលំ ហើយ​ខូចខាត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម