៤​នាក់​ស្លាប់​បន្ទាប់ពី​ជនប្រដាប់អាវុធ​បាញ់រះ​នៅ​ទីក្រុង​ដា​វីន ប្រទេស​អូស្ត្រាលី​

702
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤​នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​ម្នាក់​បាន​រងរបួស បន្ទាប់ពី​ជន​ប្រដាប់អាវុធ​ម្នាក់ បាន​បាញ់រះ​នៅ​ទីក្រុង​ដា​វីន​(Darwin) ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ខែមិថុនា​។​

​បុរស​ម្នាក់​អាយុ​៤៥​ឆ្នាំ ត្រូវបាន​ចាប់ឃុំខ្លួន ហើយ​ប៉ូលិស​បាន​និយាយថា​មិន​មាន​ការគំរាមកំហែង​សារ​ធា​រណៈ​បន្ថែមទៀត​ទេ​។ ពួកគេ​និយ​យា​ថា ហេតុការណ៍​នេះ មិន​ត្រូវបាន​​ជឿ​ថា​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ​។​

​ជន​ប្រដាប់អាវុធ​នេះ បាន​រត់គេចខ្លួន​អស់​រយៈពេល​មួយ​ម៉ោង នៅ​មុនពេល​ត្រូវ​បាន​ចាប់ខ្លួន​។​

​តាម​សេចក្តី​រាយាក​រណ៍ថា នៅមុន​ការបាញ់ប្រហារ​នេះ ជនសង្ស័យ​បាញ់ប្រហារ​នេះ ធ្លាប់​បាន​ជាប់គុក​ហើយ​ទើបតែ​ត្រូវបាន​ដោះលែង​ពី​គុក កាលពី​ខែ​មករា​ឆ្នាំនេះ​៕ដោយ៖សុខា/sn

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ចាប់​ផ្តួល​ទៅលើ​ដី​នៅ​ជិត​រថយន្ត​មួយ​នៅ​ទីក្រុង​ដា​វីន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម