ចាប់ខ្លួន​ស្ដ្រី​ញៀន​ល្បែង​៦​នាក់ សម្ងំ​លេងល្បែង​ស៊ីសង​ក្នុង​ចំការ​តា​ង៉ែ​ន ខេត្ត​ប៉ៃលិន​

1129
ចែករម្លែក

(​ប៉ៃលិន​)៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​ប៉ៃលិន បាន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​១​កន្លែង ដោយបាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​៦​នាក់ នៅក្នុង​ចំណុច​ចំការ​តា​ង៉ែ​ន ស្ថិតនៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​។​

​ក្នុង​ប្រតិបត្តិការ​នោះ បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៦​នាក់ ១. ឈ្មោះ រួន អឿ ភេទ​ស្រី អាយុ ៥៥​ឆ្នាំ ២. ឈ្មោះ ប៊ិ​ប រិ​ន ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ៣. ឈ្មោះ ម៉ែន សម្បត្តិ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ៤. ឈ្មោះ ហ៊ួ​ន ស្រី ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ៥. ឈ្មោះ ចាប លីន ភេទ​ស្រី អាយុ ៣០​ឆ្នាំ ៦. ឈ្មោះ អ៊ាង ហ៊ឹម ភេទ​ស្រី អាយុ ៣២​ឆ្នាំ រស់នូវ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ដកហូត​បាន​បៀរ ចំនួន ១​ហ៊ូ កម្រាល​ចំនួន​១​។ ក្នុងករណី​ខាងលើនេះ កម្លាំង​ជំនាញ​បាន​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕L ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម