បុរសម្នាក់ចូលម៉ាស្សាកោសជប់ថាបាត់លុយ តែខាងស្រីចោទ បបួលនាងរួមមេត្រីមិនបាន បង្កហិង្សា ផ្អេីលសមត្ថកិច្ច ទាំងយប់ទៅវិញ

810
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់ចូលម៉ាស្សាកោសជប់នៅយីហោ៧៧៧៧ បបួលនារីម៉ាស្សារួមមេត្រី តែនាងមិនព្រម ឯខាងប្រុសថាបាត់​លុយ ក៏កេីតជា​ជម្លោះផ្អេីលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង១២:១០នាទីយប់ រំលងអធ្រាត្រឈាន​ចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុង​សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

បុរសម្នាក់នោះជាអ្នករត់ម៉ូតូកង់បី ឈ្មោះអេ ពូថា អាយុ៥០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិម័រ សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកនារី​ម៉ាស្សាឈ្មោះលីន អាយុ២៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ។

តាមសម្តីពូកង់បីបានឲ្យដឹងថា មុនពេលកេីតហេតុ​ រូបគាត់ បានផឹកស្រា​ជាមួយមិត្តភក្តិស្រវឹង ហេីយក៏ចូលមករកកន្លែងកោសជប់​ពេលចូលមកដល់​ក៏ហៅនារីខាងលេីមកកោសជប់ឲ្យ ។លុះពេលកោសជប់រួច ស្រាប់តែយកកាបូប​ឲ្យលុយថ្លៃម៉ាស្សាក៏បាត់លុយអស់ចំនួន៨០ដុល្លារ ទេីបសួរនាំរហូតទាស់សម្តីគ្នា​បង្កជា​ហិង្សា​វាយគាត់ឲ្យរបួសទៀតផង។

ដោយឡែកនារីជាអ្នកម៉ាស្សាបានប្រាប់ថា បុរសខាងលេីចូលមកម៉ាស្សាកន្លែង​គាត់​ពេលដែលកោសជប់រួច​បុរសខាងលេីក៏បបួលនាងរួមភេទតែនាងមិនព្រម​ហេីយបានចាប់បង្ខំនាងរហូតទ្រាំលែងបានស្រែកឲ្យគេជួយ ទេីបបង្កការ​ភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសងខាងមកធ្វេីការ​ដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីធ្វេីការសាកសួរ។ ក្រោយពី​ការសម្របសម្រួលភាគីទាំងសងខាងបានបញ្ចប់រឿងដោយស្មេីគ្នា៕B/Ha