ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់

697
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះនិងពង្រឹង ច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់និង ប្រដាប់កាច់កម៉ូតូ រួមទាំងថ្នាំញៀនមួយកញ្ចប់ធំល្មម កាលពីវេលា ម៉ោង ១០និង៣០នាទីយប់ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់តាមបណ្ដោយផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទីមួយមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះជិតផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ជនសង្ស័យទី២មានឈ្មោះ លី ឌីមវណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។មានស្រុកកំណើតភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពាររាំង ខេត្តព្រៃវែង។

តាមសម្តីរបស់លោក អុីង សុភ័គ អធិការរងទទួលផែនអន្តរាគមន៏ បានប្រាប់ឲ្យដឹងថាកម្លាំង ពួកគាត់ បាន ដាក់ គោលដៅ ត្រួត ពិនិត្យ អាវុធ ជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍នៅត្រង់ចំណុចកើតហេតុខាងលើ។ ដើម្បកាត់បន្ថយ និងទប់ស្កាត់រាល់បទ ល្មើស ដែលកើតឡើងដោយប្រការ​ណាមួយ។ ខណៈមកដល់វេលាម៉ោងកើត​ហេតុខាងលើ ក៏ស្រាប់តែមាន​មនុស្ស២នាក់ ជិៈម៉ូតូមួយគ្រឿងម៉ាកស្ទេប ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1O.2188 គួរឲ្យសង្ស័យ កម្លាំងរបស់គាត់បានឃាត់ឆែកឆេរជា លទ្ធផល កម្លាំង ពួកគាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់រួមទាំងម៉ូតូមួយ​គ្រឿង​និងប្រដាប់កាច់កម៉ូតូចំនួនមួយ និងថ្នាំញៀនមួយកញ្ចប់ធំល្មម តាមសម្តីជនសង្ស័យប្រាប់ថា ថ្នាំមួយកញ្ចប់និងតម្លៃសែសិបមុឺនរៀល បានទៅទិញនៅកន្លែងផ្លូវរទេះភ្លើងជិតក្តាន់២ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរ​នាំ និងកសាងសំណុំរឿងនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំ​បញ្ជូនបន្តតាមនីតិវិធីច្បាប់៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ