បង្ក្រាប​ក្មេង​ទំនើង​៧​នាក់​ដែល​ប្រុង​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​នៅ​ក្រុង​បាត់ដំបង​

914
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៥ ​ខែមិថុនា ​ឆ្នាំ​២០១៩​កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត​ ដឹកនាំ​ដោយ​លោក​ឈឿង គឹម​សុង​ប្រធាន​កា​រិ​យា​​ល័យ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មានកាំបិត ពូថៅ និងដុំថ្មនៅក្នុងដៃ និង​ម៉ូតូ​បី​គ្រឿង​ផង នៅ​ចំណុច​មុខ​សាលាក្រុង​បាត់ដំបង​ស្ថិត​ក្នុងភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង បាត់ដំបង។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយ​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត​បានឲ្យ ដឹងថា​ ក្មេងទំនើងទាំង៧នាក់រួមមាន​ ៖
១-ឈ្មោះ សែន សុវណ្ណាសក្ត័ អាយុ១៥ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ ទួល តា ឯក ២-​ឈ្មោះ ជា កុសល ហៅ ស៊ី ល អាយុ ១៨ ឆ្នាំ នៅ ភូមិ អូរ តា គាំ ២ សង្កាត់ ទួល តា ឯក ៣-​ឈ្មោះ ណុ ប ចាន់ នួន អាយុ ១៨ ឆ្នាំ នៅ ស្រុក ត្រាំកក់ ខេត្តតាកែវ ៤- ឈ្មោះ រិ ទ្ធ មេ សា អាយុ ១៥ ឆ្នាំ នៅ ភូមិ អូរ តា គាំ ១ សង្កាត់ ទួល តា ឯក ៥- ឈ្មោះ រ៉េ ន រ ដ្ឋា ហៅរ ត្ន័ អាយុ ១៩ ឆ្នាំ នៅ ភូមិ សាលា បាឡាត់ សង្កាត់ អូរ ម៉ា ល់ ៦- ឈ្មោះ សែន ពិសាល អាយុ ១៨ ឆ្នាំ នៅ ភូមិ ដំណាក់ ហ្លួង សង្កាត់ វត្ត គរ និង ៧ – ឈ្មោះ អ៊ា ង ដេ ត អាយុ ២០ ឆ្នាំ នៅ ស្រុក ជីក្រែង ខេត្តសៀមរាប ។​

លោកនាយ​ការិយាល័យ​បាន​បន្តថា ​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលខេត្ត​ បាន​សហការ​ជាមួយ​កំលាំង​ក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប​សហការ ជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការតាមក្របួចក្រុមក្មេង ទំនើងទាំង​នោះ ខណៈដែលពួកគេបានប្រមូលផ្ដុំគ្នាត្រៀមបង្កអំពើហិង្សា​និងបង្កភាព​អ​នាធិបតេយ្យ​​នៅខាងមុខសាលាក្រុងបាត់ដំបង ដែលកំពុងប្រមូលផ្តុំ​គ្នា​ដោយ​ខ្លះ​មាន​កាន់​កាំបិត ពូថៅ និង ដុំថ្ម​មួយចំនួន​និង​រឹបអូស​ម៉ូតូ​បី​គ្រឿង​ផង​ដែល​ពួកវា​បម្រុង​ធ្វើ​សកម្មភាព​អ្វីមួយ​។​

លោកឧ​ត្ត​ម​សេនីយ​ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ថា​ ក្រោយពីឃាត់ខ្លួន រួច​នាំមកកាន់ស្នងការខេត្ត​ដើម្បី​សួរនាំ។

លោក​ស្នងការរង​ខេត្ត​បានបញ្ជាក់​ថា ​ដោយ​​សារ​តែ​ក្មេង​ទំនើង​ទាំងនេះ​មិនទាន់​ធ្វើ​សកម្ម​ភាព​ទៅលើ​ជនណាម្នាក់​ទើប​លោកស្នងការខេត្ត គ្រាន់តែ ឱ្យកម្លាំង​ជំនាញ​ធ្វើការ អប់រំ តែ​ប៉ុណ្ណោះ​ហើយ​ហៅ​អាណ​ព្យាបាល​ឱ្យមក​យកទៅ​អប់រំ​បន្ត​រួច​ដោះលែង​ឱ្យទៅ​ផ្ទះ​វិញ​៕B/