អតីត​អ្នកសារព័ត៌មាន​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​ស្ថា​ប័ន​មនុស្សធម៌​ក្នុង​ខេត្តមណ្ឌលគិរី​ក្រោយ​ឆេះ​លំនៅដ្ឋាន

692
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​ថវិការ​ជាង​៤​លាន​រៀល ដែល​បានមកពី​ការជួយ​ឧបត្ថម​ពី​សំណាក់​ស្ថា​ប័ណ​មនុស្សធម៌​និង​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ត្រូវ​យកទៅ​ប្រគល់ជូន​គ្រួសារ​អ្នកសារព័ត៌មាន ដែល​ទទួលរង​គ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​កាលពី​ថ្ងៃទី​២៤​ខែឧសភា ព្រមទាំង​មានការ​ផ្តល់​ថវិកា​រដ​ល់​ចាស់ជរា​និង​ជនពិការ​១១​គ្រួសារ​ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ផងដែរ​។​

​ការផ្តល់​អំណោយ​នៅ​ថ្ងៃទី​០៦​ខែមិថុនា​នេះ​ក្រោម​វត្តមាន​លោក​ស្វាយ សំ​អ៊ាង ប្រធាន​គណៈ​កម្ម​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កែវ​សីមា អមដំណើរ​ដោយៈ​

  • សមាជិក​សមាជិកា​រគ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ខេត្ត
  • លោកនាយក​សាខា និង​មន្ត្រី​ប្រតិ​ប​ត្ត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត
  • លោក នួន សារ៉ន ប្រធានកិត្តិយស​អនុសាខា​ស្រុក​
  • គណៈកម្មកា​អនុសាខា​កាកបាទក្រហម​
  • សភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ស្រុក​
  • សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​
  • យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ស្រុក​។​

​នៅក្នុង​នោះ​ក្រុម​កា​ងារ បាន​នាំយក​នូវ​អំណោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សំភារៈ​និង ថវិការ​រួមមាន ÷

  • ថវិការ​សម្រាប់​គ្រួសារ រងគ្រោះ​អគ្គី​ស​ភ័យ លោក​ធឿន​ចន្ថា អតីត​អ្នកសារព័ត៌មាន​និង​អ្នកស្រី សន វ​ណ្ណី​
  • ថវិការ​សាខា​ចំនួន ៥០០,០០០ ៛
  • សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត ៨២០,០០០ ៛
  • សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក
    ១,២៦០,០០០ ៛
  • អនុសាខា​ស្រុក ១,៥៧០,០០០ ៛
  • ស្នងការ​នគរបាល​ខេត្ត ៣០០ $
  • មន្ទី​សង្គមកិច្ច ១០០,០០០ ៛
  • មន្ទីរ​កិច្ចការនារី ១០០,០០០ ៛
    ​សរុប​: – ប្រាក់រៀល ៤,៣៥០,០០០ ៛
    – ប្រាក់​ដុល្លា ៣០០ $
    +​ថវិការ​សម្រាប់​ចាស់ជរា​មាន​ជីវភាព​ខ្វះខាត និង​ជនពិការ​
    -​ថវិការ​សាខា​ក្នុង​មួយ​គ្រួសារ ៥០,០០០ ៛
  • សស​យក ក្នុង​មួយ​គ្រួសារ ២០,០០០ ៛
    ​សរុប​: ៧០០,០០០រៀល​ សម្ភារៈសាខា និង​មន្ទីរ​សង្គមកិច្ច​
  • អង្ករ ៤៥ គីឡូក្រាម – ប៉ាតង ១ – កន្ទេល ១ – មី ២ កេះ – ត្រីខ ២ យួរ​- ទឹក​ស៊ី​អី​ុ​វ ១ យួរ – ទឹកត្រី ១ យួរ ប្រេងឆា ១ ដប – ឃី​ដ ១ កញ្ចប់​៕​B/