ទិវា​បុណ្យជាតិ​ស៊ុយអែត​ផ្សារភ្ជាប់​សមិទ្ធិផល​ ដែល​ស៊ុយអែត​ជួយ​កម្ពុជា​

689
ចែករម្លែក

ដោយ​/មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ​ទិវា​បុណ្យជាតិ​ស៊ុយអែត​ឆ្នាំនេះ​ ក៏មាន​ប្រធានបទ​មួយ​បានលើកឡើង​ “​គឺ​កិច្ចសន្ទនា​សង្គម​ប្រកបដោយ​ប្រសិទ្ធិភាព​សំរាប់​ការងារ​សមរម្យ​និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​”​។​

ពិធី​ប្រារព្ធ​ទធិ​បើ​បុណ្យជាតិ​ស៊ុយអែត​នៅក្រោម​អធិបតីភាព​លោកជំទាវ ​ម៉ា​រៀ សា​ហ្គ្រី​ន​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។​ លោក​អេង ម៉េង​អ៊ី​មន្ត្រី​ទំនាក់ទំនង​ស្ថានទូត​ស៊ុយ អែ​ត​ប្រចាំ​កម្ពុជា​បាន​និយាយ​ឲ្យដឹងថា​ ការ​ប្រារ​ព្ទ​ទិវា​បុណ្យជាតិ​នេះ​គឺមាន​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​លោកស្រី​អ៊ឹង កន្ថាផាវី​និង​អង្គការ​ជាតិ​-​អន្តរជាតិ សហគមន៍​និង​មន្ត្រី​ស្ថាប​ន័​ប្រមាណ​400​នាក់​ចូលរួម នៅ​សណ្ឋាគារ​Le Royal​នា​ល្ងាច​ថ្ងៃទី​5​ខែមិថុនា​នេះ​។​

លោក​ម៉េង អ៊ី​ ឲ្យដឹងទៀតថា​ប្រធានបទ​សំរាប់​ទិវា​បុណ្យជាតិ​ឆ្នាំនេះ​ គឺ​បាន​ទៅដល់​ការគាំទ្រ​លើ​គោលដៅ​អភិ​វ​ឌ្ឍ្​ប្រកបដោយ​ចីរភាព​ទី​8​ ស្តីអំពី​ការជំរុញអោយ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន័​និង​ចីរភាព​មានមុខ​របរ​ពេញលេញ ​និង​មាន​ផលិតភាព​ខ្ពស់​សំរាប់​មនុស្ស​គ្រប់រូប ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​បុណ្យជាតិ​នេះ​ផងដែរ គឺមាន​ដៃគូ​អភិវឌ្ឍ​របស់​ស៊ុយអែត​ប្រចាំ​កម្ពុជា​ចំនួន​6​ស្ថាប​ន័ បាន​ចូលរួម​តាំងពិព័រណ៍​នូវ​សកម្មភាព​ការងារ​និង​ស​មិ​ទ្ធី​ផល​នានា​ដែល​ខ្លួន​សំរេចបាន​កន្លងមក ដែល​បានរួម​ចំណែក​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​8​ និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល​(Global Deal)​ ដែលជា​កិច្ចសហការ​អន្តរជាតិ​មួយ​រវាង​រដ្ឋាភិបាល សហជីព​និង​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​គោលដៅ​រួមគ្នា​កំណត់​ឧបសគ្គ​នៅ​ទីផ្សារការងារ ​លើ​សាកលលោក និង​ជួយ​ប្រជាជន​គ្រប់រូប​ទទួលបាន​ប្រយោជន៍​ពី​សាកលភាវូបនីយកម្ម​៕B/