សមត្ថកិច្ច​ប​ញ្ជូ្ជ​ន​ជន​ជាតិចិន និង​ប្រពន្ធ​វៀតណាម មក​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់​

1206
ចែករម្លែក

ដោយ​: ឆាយា​នាថ​
​ភ្នំពេញ​:
នគរបាល​ខណ្ឌដូនពេញ នៅ​ថ្ងៃទី​៦ ខែមិថុនា នេះ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន និង​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់ ទម្ងន់​ជាង​៦​គីឡូក្រាម​។​

​ជនសង្ស័យ ឈ្មោះ ជី មីន ហៅ អៅ មីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លីម សុ​ស្រី​ណា ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជី មីន កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ចំណុច​មុខ​រោងកុន​លុ​ច្ស តាម​បណ្តោយ​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​យកទៅ​សាកសួរ សមត្ថកិច្ច បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ហ្ស៊ី (​ថ្នាំ​គ្រវី MA/MD) ចំនួន ១១,៦៨០​គ្រាប់ មាន​ទម្ងន់​៦,៥៤១.៣២​ក្រាម​។ បន្ទាប់មក​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ជា ប្រពន្ធ​ម្នាក់ទៀត នៅផ្ទះ​របស់​ជនសង្ស័យ​ស្ថិត នៅ​ខណ្ឌ​ច្បារអំពៅ តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម