ចិនតៃវ៉ាន់​ម្នាក់​ចងក​ស្លាប់​ខ្លួន​មិនដឹង​មូលហេតុ​

1305
ចែករម្លែក

(បាត់ដំបង​)៖​​ មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៤៤ ក្រុមទី​០១ ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ប្រពន្ធ​ខែ្មរ​បាន​ចងក​សម្លាប់ខ្លួន​នៅលើ​ធ្នឹម​រោង​ខាងក្រោយ​ផ្ទះ មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​។​

​លោក​វរសេនីយ៍ទោ ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​មានឈ្មោះ យ៉ាំង ហ្វូ​ស៊ុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 311106363 ផុតកំណត់​ថ្ងៃទី​17GUN2021 ទិដ្ឋាការ​លេខ EI 01014357 ផុតកំណត់​ថ្ងៃទី​30AUG2017 មករក​ស៊ី និង​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​ជនជាតិខ្មែរ​ឈ្មោះ សុខ ដាវី អាយុ​៤៥​ឆ្នាំ ដូច​មាន​ទីលំនៅ​កើតហេតុ​ខាងលើ​ជននេះ បានមក​ស្នាក់​នៅទីនេះ រយៈពេល​២​ឆ្នាំ​កន្លងមកហើយ​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួច សមត្ថកិច្ច​ជំនាញ​អះអាងថា អត្តឃាត​ជន​ពិតជា​ចងក​សម្លាប់​ពិតប្រាកដ​មែន​។ ចំពោះ​មូលហេតុ នៃ​កា​ចងក​សម្លាប់ខ្លួន​នេះ មិនទាន់​ដឹង​នៅឡើយ​ទេ​៕ ​ដោយ ៖គ្រញូង

អត្តឃាត​ជន​ជា​ជនជាតិ​តៃវ៉ាន់ (​រូប​៖ គ្រញូង​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ