ជិះ​ម៉ូតូ​លឿន​ ជ្រុល​ទៅបុក​រ៉ឺម៉ក​សណ្ដោង​បណ្ដាលឱ្យ​ធ្លាយ​ពោះ​ស្លាប់​

638
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​បន្ទាប់ពី​រូបគេ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សង់ ទៅបុក​រ៉ឺម៉ក​សណ្ដោង​មួយគ្រឿង​ចំ​ពីក្រោយ​នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅ​ភូមិ​ព្រៃ​ក្រឡា​ សង្កាត់កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​យប់​ថ្ងៃទី​៦​ ខែមិថុនា​ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា យុវជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះសុខ​ ហេង ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ជាង​កាមេរ៉ា​ស្នាក់នៅ​ភូមិ​សំរោងក្រោម ​សង្កាត់​សំរោងក្រោម​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ជនរងគ្រោះជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១០​ ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1BA0740 ​បើក​បុក​ចំ​ពីក្រោយ​រ៉ឺម៉ក​សណ្ដោង​ពេញទំហឹង​បណ្ដាលឱ្យ​ជនរងគ្រោះ​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ