បន្ទាប់ពី​ផ្ដួល ហ្វា មេ​ឆៃ ទឹក​ទី​៣ រឿង សា​រ័ត្ន មាន​គូប្រកួត​ថ្មី​

1093
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​៥ ឧសភា កន្លងមក អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ហ្វា មេ​ឆៃ (Fa Mechhai) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៣ លើស​ង្វៀន Boosrtong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ ។​

​នៅ​ថ្ងៃទី​៩ មិថុនា​នេះ លើស​ង្វៀន​ដដែល​នេះ សា​រ័ត្ន ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ មួយរូប​ផ្សេងទៀត គឺ ហ្វា ស៊ូ​រ៉ា​ក់ (Fa Suorak) អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា​ដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​ឡើយ តែ​លោក ថៃ អ៊ូ ដែលជា​មន្ត្រី​ដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ អះអាងថា គេ​មាន​សមត្ថភាព ប្រហាក់ប្រហែលគ្នា ។

រឿង សា​រ័ត្ន និង ហ្វា ស៊ូ​រ៉ា​ក់​

សា​រ័ត្ន កន្លងមក ពេល​ជួប​ជាមួយ អ្នក​ប្រដាល់​បរទេស គេ​ហាក់ដូចជា វ៉ៃ​មិនសូវ​បានល្អ​ឡើយ តែបើ​ជួប​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ គេ​បែរជា​វ៉ៃ បានល្អ​ទៅវិញ​។ សម្រាប់​លើក​នេះ សា​រ័ត្ន បានប្រកាស​ជាមុន​ហើយ​ថា ទោះបី​អ្នក​ប្រដាល់​ថៃ ខ្លាំង​ជាង​រូបគេ​ក៏ដោយ គេ​នឹង​ខិតខំ​ព្យាយាម ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​គេ អស់សង្ឃឹម​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៧​ដង ឈ្នះ​៦៥​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ហ្វា ស៊ូ​រ៉ា​ក់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៨​ដង ឈ្នះ​៧៤​ដង និង​ចាញ់​១៤​ដង ។ តើ​ការប្រកួត​នេះ នរណា​ឈ្នះ ?​។​

​អ្នក​ប្រដាល់​សាកល​ជម្រើសជាតិ ណាត សៀក​និ​ន ក្លិប​អា​រុណ​រះ​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ វ៉ែន រដ្ឋា ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ​។ វ៉ែន រដ្ឋា ជា​កូនបង្កើត​របស់លោក Rolando Castellano RodriQuez ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ដែលជា​ជនជាតិ​គុយបា ។ វ៉ែន រដ្ឋា ធ្លាប់​ដណ្ដើមបាន មេដាយប្រាក់ ពី​ស៊ី​ហ្គេម ឲ្យ​កម្ពុជា បាន​មួយគ្រឿង​។ រីឯ ណាត សៀក​និ​ន គេ​ក៏​ធ្លាប់​ដណ្ដើមបាន​មេដាយសំរិទ្ធ មួយគ្រឿង​ដែរ ពី​ស៊ី​ហ្គេម ។ ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

ណាត សៀក​និ​ន និង វ៉ែន រដ្ឋា​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រ៉ែ​ម រាជ ក្លិប​អង្ករ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ញឹម ឌី​ណា ក្លិប​អមតៈ​គុន​ខ្មែរ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ខាំ ចិន្ដា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

រឿង សា​រ័ត្ន
ហ្វា ស៊ូ​រ៉ា​ក់​
ណាត សៀក​និ​ន
វ៉ែន រដ្ឋា​

ទីតាំងផ្សាយពាណិជ្ជកម្ម