ប្រជុំពិភាក្សា​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ក្រុង​សៀមរាប​

713
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: រដ្ឋបាល​ខេត្តសៀមរាប​មាន​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ក្រុង​សៀមរាប​។​កិច្ចប្រជុំ​ពិភាក្សាបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​ខេត្តសៀមរាប​។​

​លោក នាក់ ណេ​រ៉ុ​ន បាន​បញ្ជាក់ថា គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ដើម្បី​គ្រប់គ្រង និង​រួមគ្នា​ការពារ ការលក់ និង​ធ្វើ ចរាចរណ៍ វត្ថុ​អនុស្សាវរីយ៍ ក្លែងក្លាយ ការលក់​ក្នុងតម្លៃ​ខ្ពស់ ពេក និង​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ មន្ទីរ -​អង្គភាព ពាក់ព័ន្ធ​និង​សមត្ថកិច្ច​។​ដើម្បី​ទប់ស្កាត់​ការលក់ដូរ​វត្ថុ អនុស្សាវរីយ៍​ក្លែងក្លាយ​ទាំងអស់​ទូទាំង​ខេត្ត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កិត្តិយស​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ស្អាត​ផូរផង់​របស់​យើង​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ​លោក​អភិបាលរង​ខេត្ត​ក៏បាន​ណែនាំ​ជាច្រើន​ដល់​អង្គប្រជុំ​ទាំងមូល​ដើម្បី​ពង្រឹង​កិច្ចសហការ​ការអនុវត្ត​កិច្ចការ​ទាំងនេះ​ប្រកបដោយ​ជោគជ័យ​និង​ប្រសិទ្ធភាព ខ្ពស់​៕S/

​រូបភាព​: ប្រជុំ ពិភាក្សា ពាក់ព័ន្ធ នឹង ការធ្វើ អាជីវកម្ម លក់​វត្ថុ អនុស្សាវរីយ៍ ក្នុង ភូមិ សាស្ត្រ ខេត្តសៀមរាប ៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ