ចុះ​បិទ​ក្លិប​លុ​ច្ស​សារី​ ឃាត់ខ្លួន​មនុស្ស​ជាង ​៤០០​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​

1197
ចែករម្លែក

ដោយៈ​ចាន់តូ​ភ្នំពេញ​: កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ​ បាន​ចុះ​ប្រ​តិ្ត​ប​ត្តិ​ការបង្ក្រាប​និង​បិទ​ទីតាំង​មួយកន្លែង​យីហោ​ក្លិប​លុ​ច្ស​សារី​។​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ផ្លូវ​២១៤​កែង​និង​ផ្លូវ​៦៣​ ក្នុង​សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ ​កាល​វេលា​ម៉ោង​២​:​៥០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨​ខែមិថុនា​ ឆ្នាំ​២០១៩​។​

​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ ដោយមាន​ការបញ្ជា​ពី​លោ​កស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ បាន​ព័ទ្ធ​ក្លិប​លុ​ច្ស​សារី​និង​ឆែកឆេរ​ ព្រមទាំង​បិទ​ក្លិប​នេះ​តែ​ម្ដ​ង​។​ក្នុងការ​ឆែកឆេរ​នោះ​កម្លាំង​សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​មួយចំនួនធំ​និង​ឃាត់​មនុស្ស​ប្រុស​ស្រី​ជាង​៤០០​នាក់​។​ទីតាំង​ក្លិប​លុ​ច្ស​សារី​មាន​ច្រើន​បន្ទប់​ ក្នុង​មួយ​បន្ទប់​ដាក់​មនុ​ស្សបាន​ចំនួន​៤០​នាក់​និង​មាន​២​ជាន់​។​

​បច្ចុប្បន្ន​មនុស្ស​រាប់រយ​នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​តាម​រថយន្ត​ក្រុង​ចំនួន​ ៦​គ្រឿង​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ជំនាញ​ធ្វើតេស្ត​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​និង​បែងចែក​តាម​ប្រភេទ​បទល្មើស​ដែល​ពាក់ព័ន្ធ ដើម្បី​កសាង​សុំ​ណំ​រឿងបន្ត​តាម​នីតិវិធី ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម