​ទទួល​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​

1006
ចែករម្លែក

ដោយ​:​ប​.​ជ៏​យ​បន្ទាយមានជ័យ​:​មន្ត្រី​សុំឱ្យ​រាស្ត្រ​ជួយ​ថែរក្សា​បង្គោល​ប្រថពី​វិភាគ​និង​ផ្តល់​សហការ​ខណ​:​ទទួលបាន​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​រង្វាន​លិច​ឃុំ​ចំណោម​ស្រុក​មង្គល​បូរ​រី កាលពី​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ឲ​ដឹងថា​:​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​០៥​ក្រុម ដែល​កំពុង​អនុវត្ត​ការងារ​នៅ​ឃុំ សង្កាត់​នានា​នៃ​៥​ស្រុក​ក្រុង ។​

​ចំពោះ​លទ្ធផល​កន្លងមក​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​បានចេញ​វិញ្ញ​បន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​១២១,៥៩៤​ប័ណ្ណ​។​ក្នុងនោះ​មានការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នៃ​គម្រោង​ម្ចាស់​ផ្តល់ជំនួយ​នានា​និង​ពី​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ប្រាក់​ប៉ូ​លី​បានស្នើ​សុំអោយ​មន្ត្រី​ក្រុមការងារ​ជំនាញ​ចុះបញ្ជី​.​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ពិសេស​ពលរដ្ឋ​ពាក់ព័ន្ធ​ជួយ​ថែរក្សា​ការពារ​នូវ​បង្គោល​ប្រថពី​វិភាគ​ដែលជា​បង្គោល​គោល​សម្រាប់​កំណត់ ផ្ទៀងផ្ទាត់​ចំណុច​អាប់ស៊ីស – កូអរដោណេ​និង​ជី​ភី​អេស​ទាំង​លើ​ផ្ទៃដី ទាំង​ក្នុង​លំហ​(​ហ្គ​ហ្គ​ល​) ។​
លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​ម្ចាស់​ក្បាលដី​ទាំងអស់​សូម​ចូល​សហការ​លើ​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ទាំង​៥​ដំណាក់កាល ដើម្បីឱ្យ​ការងារ​នេះ​ប្រព្រឹត្តិ​ទៅ​រលូន លឿន​និង​បាន​លទ្ធផល​ល្អ ៕S/

​រូបថត​:​លោក​លី​សារី​.​លោក​ប្រាក់​ប៉ូ​លី​..​និង​មន្ត្រី​ក្រុមការងារ​ក្នុង​ពិធី​កំ​រណ​ត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ភូមិ​រង​កវាន​លិច​ឃុំ​ចុះ​ណោម​ស្រុក​មង្គល​បូរី (​រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម