​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ចែកចាយ​ថ្នាំញៀន​

675
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​s​ម​ត្ថ​កិច្ច​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ចែកចាយ​ថ្នាំញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ស្រុក​រតនមណ្ឌល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​បឹង​អម្ពិល​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៩​។​

លោក​សុន​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​យុវជន​សង្ស័យ​ឈ្មោះ​សន​រតនៈ​ហៅ​បឿ​ក​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ចាប់យក​បាន​មាន​ថ្នាំញៀន​(​ម៉ា​ទឹកកក​ICE)​ខំ​នួន​១​ថង់​ទម្ងន់​១០,២៦​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម