ភូមិ​មួយ​ផលិត​នំ​បញ្ចុក​លក់​ថ្ងៃទី​៩​នេះ​ប្រមាណ​១៥​តោន​ថ្ងៃ​ធម្មតា​តែ​២​ទៅ​៣​តោន​ប៉ុណ្ណោះ

756
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅ​ភូមិ​ព្រៃ​ចក្រី​ឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម​ជា​កន្លែង​ផលិត​នំ​បញ្ចុក​លក់​ចែកចាយ​ទូទាំង​ខេត្តកំពង់ចាម​បាន​លក់​អស់​នំ​បញ្ចុក​ប្រមាណ​១៥​តោន​ក្នុង​ថ្ងៃទី​៩​មិថុនា​នេះ​ដែល​ថ្ងៃ​ធម្ម​តាម​លក់​អស់​តែ​ពីរ​ទៅ​បី​តោន​ប៉ុណ្ណោះ​។

អាជ្ញាធរខេត្តកំពង់ចាមបានបង្កើតព្រឹត្តការណ៍ទទួលទានហូបនំបញ្ចុករួមគ្នាក្នុងវត្តមួយនៅឃុំកោះសំរោងស្រុកកំពង់សៀមដែលមានប្រជាពលរដ្ឋចំនួនជិត៣.០០០​នាក់​បាន​ចូលរួម​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​ក្រោយពី​បញ្ចប់​ពិធី​សម្ពោធ​ឈាបនដ្ឋាន​ជា​កន្លែង​បូជាសព​នៅក្នុង​បរិវេណ​វត្ត​កោះជ្រូក​ក្រោម​អធិបតីភាព​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បានរៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ដោយមាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី​យ៉ាងច្រើន​កុះករ បាន​ចូលរួម​ពិសារ ដោយ​ទឹកមុខ​សប្បាយរីករាយ​ក្រៃលែង​។​

​ដើម្បី​ញ៉ាំងឱ្យ​ពិធី​ទទួលទាន់​នំ​បញ្ចុក​កាន់​សប្បាយរីករាយ​និង​អធិកអធម​បន្ថែមទៀត​នោះ​គឺមាន​ក្រុម​សិល្ប​:​ល្ខោនបាសាក់​ឈ្មោះ​សូរិយា​ចន្ទ្រា​ខេត្តកំពង់ចាម​បាន​សម្តែង​ជូន​ទស្សនា​ចំនួន​ពីរ​ថ្ងៃ​។​ក្នុងនោះ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី គឺ​បាន​ធ្វើឡើង​ស្ទើរ​គ្រប់​ឃុំ​សង្កាត់ នៃ​ស្រុក​ក្រុង​ទាំង​១០ របស់​ខេត្តកំពង់ចាម​។​

​លោក​ជា​ស៊ា​ង​ហេង​មេឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម​បានឱ្យដឹង​នៅ​ថ្ងៃទី​៩​មិថុនា​ថា​នៅ​ខាង​ឃុំ​អូរ​ស្វាយ​នេះ បានរួម​ជាមួយ​ឃុំ​ស្រក ស្រុក​កំពង់សៀម​ដែរ​បានរួម​គ្នា​ហូប​នំ​បញ្ចុក​នៅ​សាលាបឋមសិក្សា​ព្រៃ​គុយ ឃុំ​ស្រក ដែលមាន​អ្នកចូលរួម ១.២០០ នាក់ អស់​នំ​បញ្ចុក​ជិត​មួយ​តោន​។​

​លោក​មេឃុំ​បាន​បន្តថា​ក្នុង​ថ្ងៃទី​៩​មិថុនា​២០១៩​ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​ជុំគ្នា​នេះ​គឺ​នៅ​ភូមិ​ព្រៃ​ចក្រី​ជា​កន្លែង​ផលិត​នំ​បញ្ចុក​លក់​ចែកចាយ​ទូទាំង​ខេត្ត​នោះបាន​លក់​អស់​នំ​បញ្ចុក​ប្រមាណ​១៥​តោន​ដែល​ថ្ងៃ​ធម្ម​តាម​លក់​អស់ពី ពីរ ទៅ​បី តោន​នោះ​៕S/​