សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​ជំរុញ​ឱ្យ​យុវជន​រៀន​មុខជំនាញ​និង​សន្យា​ជួយ​រក​ការងារ​ឱ្យធ្វើ​

799
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​បាន​ជំរុញ​ដល់​យុវជន​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវតែ​ស្វែងរក​រៀន​មុខជំនាញ​ដើម្បី​ងាយ​រក​ទីផ្សារការងារ​ហើយ​ប្រសិនបើ​ពុំ​អាចមាន​លទ្ធភាព​រក​ការងារ​បាន​សមាគម​នេះ​សន្យា​នឹង​ជួយ​សម្រួល​រកម​ធ្យា​បាយ​ដើម្បី​ជួយ​រក​ការងារ​ឱ្យ​ផងដែរ​។​

​ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ លោក បណ្ឌិត ឡី​សុភាព ប្រធាន​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជានាឱកាស​ពិធី​ផ្សព្វផ្សាយ ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការងារ​និង​មុខរបរ ដល់​និ​សិស្ស​និស្សិត​យុវជន​វិនិយោគ​គិ​ន​សហគ្រិន​ពាណិជ្ជករ​អង្គការ​សមាគម​និង​ដៃគូរ​អភិវឌ្ឍន៍​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក​។​

​លោក​បណ្ឌិត​លោក​ឡី​សុភា​ពបាន​មានប្រសាសន៍ថា​ការរៀន​មុខជំនាញ​គឺជា​រឿង​សំខាន់​និង​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​។​ផ្ទុយ​មកវិញ​បើ​យើង​មានមុខ​ជំនាញ​ហើយ​ប៉ុន្តែ​នៅតែ​គ្មាន​លទ្ធភាពរ​ការងារ​បា​ន​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​នឹង​ជួយ​សម្រួល​រក​ការងារ​ទៅតាម​លទ្ធភាព​ដែលមាន​។​

លោក​បាន​បញ្ជាក់ដែរថា​“​ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​បានផ្ដល់​អត្ថប្រយោជន៍​ធំ​ដល់​ការងារ​និង​មុខរបរ ដែល​អាច​និយាយបានថា​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​នៅ​កម្ពុជា ដោយ​ចាប់ពីពេលនេះ​ទៅ ចំពោះ​យុវជន​និង​ប្រជាជន​កម្ពុជា​នឹងមិន​អនុញ្ញាត​ឲ្យ​យុវជន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​អត់​ការងារ​ធ្វើ​ឡើយ “​។​

ជាមួយគ្នានេះ​លោក​ក៏បាន​លើកឡើង​ផង​ថា​ចំពោះ​អ្នក​ដែល​ចង់​មាន​មុខរបរ​រកស៊ី​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​នឹង​បង្កលក្ខណៈ​ឲ្យ​មាន​មុខរបរ​រកស៊ី​មួយ​ផងដែរ​។​លោក​សង្កត់ធ្ងន់ថា​“​អ្នក​ដែល​ចង់រក​ការងារ​ធ្វើ​មក សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា អ្នកត្រូវការ​បុគ្គលិក​ក៏​មក សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា អ្នក​ដែល​ចង់​រកស៊ី​ក៏​មក​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា ដោយ​កន្លែង​នេះ​គឺជា​កន្លែង​បណ្ដុំ​ការងារ (​ជា​ផ្សារ​មួយ​)​។​

គួរ​បញ្ជាក់ថា​មកដល់​ពេលនេះ នៅតាម​គ្រឹះស្ថាន អាជីវកម្ម ក្រសួង​ស្ថាប័ន​នានា ត្រូវការ​បុគ្គលិក​ធ្វើការ ប្រមាណ​៣៥.០០០​នាក់ ទូទាំង​រាជធានី​៕S/

​លោក បណ្ឌិត ឡី​សុភាព ប្រធាន​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា ក្នុង​ពិធី​ផ្សព្វផ្សាយ ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក​(​រូប​៖​ដេប៉ូ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម