ភ្នំភ្លើង​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ឥណ្ឌូនេស៊ី ផ្ទុះ​ឡើង​ដោយ​ផេះ​ហុយ​ទៅ​លើ​កម្ពស់​៧​គីឡូម៉ែត្រ​

724
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​ភ្នំភ្លើង​ឥណ្ឌូនេស៊ី បាន​និយាយថា ផេះ​ដ៏​ក្រាស់​បាន​ហុយ​ទៅ​លើ​មេឃ​កម្ពស់​៧​គីឡូម៉ែត្រ ចេញពី​ភ្នំភ្លើង​Sinabung នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ខែមិថុនា ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​នោះទេ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ភ្នំភ្លើង​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ភ្នំភ្លើង​នេះ​បានចាប់ផ្តើម​បញ្ចេញ​ផេះ​និង​ផ្សែង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ បន្ទាប់ពី​បាន​ព្រួស​ចេញ​ផេះ​ក្តៅ​ទៅ​​លើ​តំបន់​ភាគ​អាគ្នេយ៍ ចម្ងាយ​៣,៥ គីឡូម៉ែត្រ​និង​តំបន់​ភាគខាងត្បូង ចម្ងាយ​៣​គីឡូម៉ែត្រ​។​

ភ្នំភ្លើង​Sinabung ហុយ​ចេញ​ផេះ​ក្រាស​ទៅលើ​មេញ ដោយ​មើលឃើញ​ពី​ទីក្រុង​Karo នៃ កោះ​ស៊ូ​ម៉ា​ត្រា កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម