ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន​ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​

930
ចែករម្លែក
ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន​ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​

ដោយៈ​ក្រុមហ៊ុន/​ ​ភ្នំពេញៈ​ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បានធ្វើការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ជាមួយនឹង​ការផ្តល់ជូន​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ដែល​ពុំ​ធ្លាប់មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​អតិថិជន​របស់ខ្លួន​។


​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៩​ខែមិថុនា​កន្លងមក​តំណាង​ក្រុមហ៊ុន​មួយ​នេះ​បានឱ្យដឹងថា​សម្រាប់​ការបង្ហាញ​វត្តមាន​នៅពេលនេះ ស៊ីន នី​វ គឺជា​ក្រុមហ៊ុន​ដែល​ធ្វើការ​ផ្តល់ជូន​នូវ​រង្វាន់​ដ៏​ធំ​បំផុត​លើសគេ​ក្នុងប្រទេស​កម្ពុជា​។ រង្វាន់​ដែល​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​ដល់​អតិថិជន​របស់ខ្លួន​មានដូចជា ម៉ូតូ ហុងដា ឌ្រី​ម , ទូរស័ព្ទ IPHONE XS MAX , ទូរទស្សន៍ 32 អ៊ី​ញ ទឹកប្រាក់ ៤០ លាន​រៀល​, ៨០​លាន​រៀល រថយន្ត Kia Picanto 2019 និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​សរុប​ជា​ទឹកប្រាក់ ៧៥០​លាន លាន​រៀល​។​តែ​អ្វីដែល​កាន់តែ​ពិសេស​បំផុត​ដែល​ក្រុមហ៊ុន​ផ្សេងទៀត​គ្មាន​នោះ​គឺ​ក្រុមហ៊ុន​នឹង​ផ្តល់​រង្វាន់​ធំ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក TOYOTA LAND CRUISER 2019 ដ៏​ថ្មីស្រឡាង​មួយគ្រឿង​ទៀតផង​។​

ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន​ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​
(​រូបថត​ក្រុមហ៊ុន​)


​ជាមួយ​នៃ​ការសម្ពោធ​នេះដែរ​ក្រុមហ៊ុន​មួយ​នេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា​ក្រុមហ៊ុន​របស់ខ្លួន​នឹងមាន​ការរៀបចំ​ប្រគុំ​តន្ត្រី​ដ៏​ធំ​រយៈពេល​បី​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្តាល ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​
​តំណាង​ក្រុមហ៊ុន​នេះ​បានបញ្ជាក់​បន្ថែមថា ជាមួយ​ការបើក​សម្ពោធ​នេះដែរ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ស៊ីន នី​វ សង្ឃឹមថា សំណាង និង​រង្វាន់​ធំ​អស្ចារ្យ​អាច​នឹង​ក្លាយជា​របស់​អ្នកចូលរួម​ថែមទៀត​ផង​។


​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ស៊ីន នី​វ មិន​គ្រាន់តែ​ផ្តល់នូវ​មហា​រង្វាន់​ដ៏​អស្ចារ្យ​ជូន​អតិថិជន​របស់ខ្លួន​នោះទេ តែ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​ក្នុង​ការជួយ​ដល់​ការងារ​សង្គម​ផងដែរ​តាមរយៈ​ការបរិច្ចាគ​នូវ​ចំណូល​នៃ​ការលក់​របស់ខ្លួន​ដើម្បី​ទ្រទ្រង់​ដល់ ស្ត្រី និង​កុមារ​កម្ពុជា​ដែល​ខ្វះខាត​ផងដែរ​។​


​សូម​បញ្ជាក់ដែរថា​ក្នុង​​សន្និសីទ​សារព័ត៌មាន​ប្រកាស​បើក​ជា​ផ្លូវការ​នៃ​ក្រុមហ៊ុន​ស៊ីន នី​វ អ៊ិន​វេស​មេន​ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​នេះ​គេ​ឃើញ​តារាចម្រៀង​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​ពិធី​នេះ​ផងដែរ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ពិធី​ប្រគុំ​តន្ត្រី​ដ៏​ធំ​រយៈពេល​បី​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​ពាក់កណ្តាល ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ​៕សរន

ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន​ជា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​
(​រូបថត​ក្រុមហ៊ុន​)

ទីតាំងផ្សាយពាណិជ្ជកម្ម