​ស្លាប់​៥​នាក់ និង​របួស​៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១០ មិថុនា​

974
ចែករម្លែក

​ដោយៈ សាវ​រក្ស​​ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង ២ រសៀល​ថ្ងៃទី​៩ ដល់​ម៉ោង ២ រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ (​ស្រី​១​នាក់​) និង​រងរបួស​ធ្ងន់​-​ស្រាល ៩​នាក់ ។​

​រីឯ​មូល​ហេតុ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់ , មិន​គោរព​សិទ្ធិ បត់​មិន​ប្រកាន់​ស្តាំ​ជាដើម ។ នៅក្នុង​ករណី​នេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ ជាច្រើន​គ្រឿង​ទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៤​នាក់ នៅ​ថ្ងៃទី​១០ ខែមិថុនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល ១០ ថ្ងៃ នៃ​ខែមិថុនា​នេះ គ្រោះថ្នាក់​ចរាចរបានសម្លាប់​មនុស្ស​សរុប ៦១​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៦០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១១៤ លើក ៕SRN