ប៉េអឹម​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​កាប់​ជា​កង់ៗ​យកទៅ​បោះចោល​នៅ​ទឹកទន្លេ​

1652
ចែករម្លែក
ជនរងគ្រោះគឹម យ៉ា​ទាង អាយុ​៤០​ឆ្នាំ (រូបក្រុមការងារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប៉េអឹម​ក្រុងភ្នំពេញ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​យក​ទ្រព្យសម្បត្តិ​ដោយ​កាប់​ជា​កង់ៗ​ដូច​ត្រី រួច​យក​សាកសព​ទៅ​បោះចោល​។ ប៉េអឹម​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដ៏​រន្ធត់​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ កម្លាំង​ជំនាញ​ប៉េអឹម​បាន​នាំខ្លួន​ស្ត្រីជន​សង្ស័យ​ទៅផ្ទះ​ដើម្បី​ឆែ​ក​ឆេរ​រក​វត្ថុតាង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​ប៉េអឹម​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា អាវុធហត្ថ​ក្រុងភ្នំពេញ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​នេះហើយ និង​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​ត្រួតពិនិត្យ​ឆែ​ក​ឆេរ​នៅផ្ទះ​ជនសង្ស័យ​។ នៅក្នុង​ករណីនេះ អាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​។​

ស្ត្រី​ជាប់សង្ស័ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​(រូបក្រុមការងារ)

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គឹម យ៉ា​ទាង អាយុ​៤០​ឆ្នាំ ត្រូវ​ជនសង្ស័យ​ដែលជា​មិត្ត​ភ័ក្តិ​កាត់សាកសព​ជា​កង់ៗ រួច​យក​សាកសព​បោះចោល​ចូល​ទឹកទន្លេ​ដើម្បី​បំបាត់ដាន​។ ស្ត្រី​រងគ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​៣ ខែមិថុនា​កន្លងទៅ នៅ​ចំណុច​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​សរន​/Ha


ស្ត្រី​ជាប់សង្ស័ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​(រូបក្រុមការងារ)

ស្ត្រី​ជាប់សង្ស័ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​(រូបក្រុមការងារ)

ស្ត្រី​ជាប់សង្ស័ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​(រូបក្រុមការងារ)

ស្ត្រី​ជាប់សង្ស័ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​(រូបក្រុមការងារ)
បំណែកខ្លួនជនរងគ្រោះ
បំណែកខ្លួនជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម