បញ្ជូន​បុរស​វ័យ​ចំណាស់​ល្មោភកាម​ម្នាក់​ទៅកាន់​តុលាការ​ពីបទ​រំលោភ​កុមារី​ទើបតែ​អាយុ​៧​ឆ្នាំ​

740
ចែករម្លែក

ដោយ​:សេង​ឃួន​/​ក្រចេះ​ ៖ នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ​អ​នីតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឺង បញ្ជូន​បុរស​វ័យ​ចំណាស់​ល្មោភកាម​ម្នាក់​ទៅកាន់​ទៅកាន់​សាលាដំបូង​ខេត្ត​ពីបទ​រំលោភ​សេពសន្ថវ​:​លើ កុមារី ទើបតែ​មាន​អាយុ​៧​ឆ្នាំ​បានសម្រេច​ជាច្រើន​ដង​។​

​ហេតុការណ៍​ខាងលើនេះ​បាន​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​នៅក្នុង​ភូមិ​វត្ត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​លោក ចាន់ សុខ​គីម អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ពេលដែល​សមត្ថកិច្ច​យើង​ទទួល​ពត៍​មាន​ពី​ម្តាយ​ជនរងគ្រោះ​ថា​មាន​ករណី​រំលោភ​សេ​ពស​ន្ថ​វះ​លើ​កូនស្រី​របស់គាត់​ឈ្មោះ ដែន ណា​រ៉ុង ហៅ កា​ទួ​ច ភេទ​ស្រី អាយុ​០៧​ឆ្នាំ នៅ​ចំណុច​ភូមិ​វត្ត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​លោក​អធិការ​រូប​នោះបាន​បន្ថែមទៀត​ក្រោយពេល​ទទួលបាន​ព័ត៌មាន ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ សហកា រ​ជាមួយ​កម្លាំង​ជំនាញ ព្រហ្មទណ្ឌ ចុះ​ដល់ កន្លែង កេ​ី​ត​ហេតុ ធ្វើការ​ពិនិត្យ ស្រាវជ្រាវ និង បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ​ញឹ​ប ជឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

សូមបញ្ជាក់​តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​រំលោភ​សេពសន្ថវ​:​លើ​ជនរងគ្រោះ​ឈ្មោះ​ដែន ណា​រ៉ុង ហៅ កា​ទូច បាន សម្រេច​ជា​ច្រើ​ន​ដង ថែមទាំង​គំរាម​ជនរងគ្រោះ មិនអោយ​ប្រាប់​អ្នកណា​នោះទេ ។​

​លោក ស្រី នៅ រតនា ស្នងការរង​ទទួល​ផែនការ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ​អនីតិជន​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា​ ឆ្នាំ​២០១៩​ នេះ​ថា​ក្រោយពី​លោកស្រី​បាន​សួរនាំ​បុរស​វ័យ​ចំណាស់​ល្មោភកាម​រូបនោះ​ ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​បានសម្រេច​ជា​ច្រើនដង​ចាប់តាំងពី​ខែ​មិនា ​ឆ្នាំ​២០១៩ ​ពិតប្រាកដ​មែន​។​

​លោកស្រី បាន​បន្ថែមទៀតថា​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០១៩​ នេះ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម