​រថយន្ត​ដឹក​គ្រឿងចក្រ​ជ្រុល​ទៅ​ប៉ះ​ឡិច​ស៊ី​ស​៥៧០​គិត​ជា​សំណង​១៦.០០០​ដុល្លារ​

874
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ដឹក​គ្រឿងចក្រ​មួយគ្រឿង​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​វ៉ា​ជែង​រថយន្ត​ខាងមុខ​ជ្រុល​ទៅបុក​ប៉ះ​ពីក្រោយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​សេរី​២០១៩​មួយគ្រឿង​រង​ការ​កំពិត​ផ្នែក​ខាងក្រោយ​និង​បែក​ស្តុ​ប​ម្ខាង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​នៅលើ​ផ្លូវជាតិ​លេខ​៤​ភូមិ​អូរ​ដឹ​ម​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា មុន​កើតហេតុ រថយន្ត​រងគ្រោះ ម៉ាក​ឡិច​ស៊ី​ស ៥៧០ សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-2068 បើក​លើផ្លូវ​ជាតិ​លេខ​៤​ពី​កើ​តទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រៃវែង​3A0310​ដឹក​គ្រឿងចក្រ​បើក​ស្រប​ទិស​គ្នា​រួច​ក៏​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ខាងមុខ​ហើយ​ជ្រុល​ទៅបុក​ប៉ះ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ពីក្រោយ ។​

​ក្រោយ​កើតហេតុ​ម្ចាស់​សាកសួរ​ទៅ​ក្រុមហ៊ុន​វាយតម្លៃ​ជួសជុល​ឡើងវិញ​អស់​១៦.០០០​ដុល្លារ​។​គឺ​អត់​វាចារ​និយាយ​លែងចេញ​ភាគី​ខាង​រថយន្ត​បង្ក​រក​ពាក្យ​ចរចា​មិនឃើញ​មានតែ​ប្រគល់ឱ្យ​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​និង​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕S/​