ក្រសួង​ការងារ​ណែនាំ​ពី​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩

1440
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីៈ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩ សម្រាប់​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ដែល​ចុះហត្ថលេខា​ដោយ លោក អ៊ិត សំហេង រដ្ឋ​មន្តី ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ ២០១៩ បាន​បញ្ចា​ក់ថា ចំពោះ​ប្រាក់​បំណាច់​អតីតភាព​ការងារ​អតិបរមា ដែល​ត្រូវ​បើក​រំលឹក​មិនអាច​លើសពី​៦​ខែ នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ គិត​ជា​មធ្យម​តាម​ឆ្នាំ​នីមួយៗ ដែល​ស្មើនឹង​ចំនួន​១៥៦​ថ្ងៃ ពោលគឺ​មានន័យថា កម្មករនិយោជិត ត្រូវ​ទទួលបាន​ប្រាក់​រំលឹក អតីតភាព​ការងារ ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៨ គឺ​ស្មើនឹង​ចំនួន ១៥៦​ថ្ងៃ​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ បាន​បញ្ចាក់​បន្ថែមថា គិត​ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៨ ចំពោះ​ឆ្នាំ​ការងារ​ដំបូង​ដែលជា​មូលដ្ឋាន​ត្រូវ​រំលឹក​អតីតភាព​ការងារ កម្មករនិយោជិត​ពេញសិទ្ធិ ដែល​បាន​បំពេញការងារ​ជាប់​ជានិច្ច ចាប់ពី​១​ខែ ដល់​៦​ខែ ត្រូវ​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ស្មើនឹង​ចំនួន​៧,៥​ថ្ងៃ និង​បើ​បំពេញការងារ​បាន​លើសពី​៦​ខែ ត្រូវ​គិត​ស្មើនឹង​១​ឆ្នាំ​ពេញ ដោយ​ត្រូវ​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ចំនួន​១៥​ថ្ងៃ (១៥​ថ្ងៃ​ក្នុង​១​ឆ្នាំ​)​។​

​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​មាន​ដូចខាងក្រោម​នេះ​៖​