ព្យុហយាត្រា​កងទ័ព ស្វាគមន៍ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ស្របពេល​សកម្មជន​ហុងកុង​ច្រើន​នាក់ ត្រូវបាន​ដោះលែង​

1309
ចែករម្លែក

​ព្យុហយាត្រា​កងទ័ព ដែលមាន​រថក្រោះ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល និង កងទ័ព​ច្រើន​នាក់ បាន​ស្វាគមន៍​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ដែលជា​ការបង្ហាញ​កម្លាំង​យោធា​ចិន នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែមិថុនា​
​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ទីក្រុង​ហុងកុង​ដែលមាន​ការបែកបាក់​ន​យោ​បាយ​នេះ​។​

ការបង្ហាញ​កម្លាំង​នេះ បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​សកម្មជន​ហុងកុង​២៦​នាក់​ត្រូវបាន​ដោះលែង បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការធ្វើ​ការតវ៉ា​។​

​លោក ស៊ី ជីន​ពីង បានមក​ដល់ទី​ក្រុង​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ​ចាប់តាំងពី​ក្រុង​ហុងកុង ត្រូវបាន​ប្រគល់​ឱ្យទៅ​ចិន​វិញ ដោយ​អង់គ្លេស ។

​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់ ត្រូវបាន​ដាក់ឱ្យ​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ជាច្រើន​នៅក្នុង​ទីក្រុង​នេះ ដោយមាន​កម្លាំង​ប៉ូលិស​រាប់ពាន់នាក់ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​បណ្តេញ​ក្រុម​បាន​តុ​ករ​ដែលមាន​កំហឹង​ចំពោះ​ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅលើ​សេរីភាព​នៃ​ប្រជាជន​ហុងកុង​ដែលមាន​ជិត​៨​លាន​នាក់​នេះ​។​

លោក ស៊ី ជីន ពីង បាន​ត្រួត​ពិនិត្យមើល​កងទ័ព​នៅ​ទីវាល​យន្តហោះ​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន​នៅ​តំបន់​មួយ​នៅ​ទីក្រុង​ហុងកុង ភាគ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ដោយ​ស្លៀកពាក់​អាវខ្មៅ​ធំ​តាមបែប​អាវ​ម៉ៅ​និយម និង​ជិះ​លើ​រថយន្ត​ហ្ស៊ី​ប​យោធា​បើក​ដំបូល​មួយ នៅក្នុង​អំឡុង​ព្យុហយាត្រា​ដ៏​ធំ​បំផុត​នេះ ចាប់​តាំង​ការប្រគល់​ទីក្រុង​នេះ កាលពី​ឆ្នាំ​១៩៩៧​មក​នោះ​។

មាន​បដា​មួយ​ដែល​ស្ថិតនៅ​ពីក្រោយ​កងទ័ព​ក្នុង​ព្យុហយាត្រា​នេះ បានសរសេរថា “​អនុវត្ត​យ៉ាង​ពេល​លេញ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែលមាន​ន័យ​សំដៅ​ទៅរក​ការបង្កើត​ពាក់កណ្តាល​ស្វ័យភាព​នៃ​ទីក្រុង​ហុងកុង​នេះ​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់ លោក ស៊ី ជីន​ពីង នៅ​ទីក្រុង​នេះ គឺជា​លើកទីមួយ ចាប់តាំងពី​លោក​បាន​ក្លាយជា​មេដឹកនាំ កាលពី​ឆ្នាំ​២០១៣៕ ​ដោយ ៖សុខា

ព្យុហយាត្រា​កងទ័ព ស្វាគមន៍ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ស្របពេល​សកម្មជន​ហុងកុង​ច្រើន​នាក់ ត្រូវបាន​ដោះលែង​

ទីតាំងផ្សាយពាណិជ្ជកម្ម