ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩

888
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលផល​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ហើយ ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​ទៀតផង​។ ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ សម្រាប់​ការចរចា​តូចធំ​ពីព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផងដែរ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​គឺ​បាន​ធ្លាក់​ស្រុត ចុះ​ម្ល៉ោះហើយ​ទោះ ប្រកប​កិច្ចការ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចូល​យាយី​បៀតបៀន​កើត​។​សម្រាប់​បុរស​ការប្រកប​ការងារ​គ​ប្បី​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​សព្វ មួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​ណាមួយ​ឡើង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ ត្រូវ​តាំងចិត្ត​ធ្វើជា​មនុស្ស​គ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ចំពោះ​ការងារ​អ្វីដែល​លោកអ្នក​បំពេញ ពុំ​សូវ​ផ្តល់​ជា​ផ្លែផ្កា​ប៉ុន្មាន​ទេ​ពិសេស​ផល​អាក្រក់ៗ​នៅ​បង្កប់​ជាប់​ជាមួយ​ផល​ល្អជា​និច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ បើ​មិនដូច​ច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ភាព​រឹង​មានះ​ហើយ​យក​ការ​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើនពេក​បើ​ពុំនោះ​កើតមាន​តែ​រឿង​រាវ​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ថមថយ​ចុះ ហើយ​ងាយ មានរឿង​រ៉ាវ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏ ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​លំបាកលំបិន និង​មាន​បញ្ហា​រារាំង​ចំពោះមុខ​ច្រើន​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វី មួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឲ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​មធ្យម​ពិត មែន​ក្តី​តែ​អាច​ប្រកបការងារ​សំខាន់ៗ​បាន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ការ​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង ពិសេស​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ក្នុងថ្ងៃនេះ​ដែរ​ដួង​រាសី​របស់​លោកអ្នក​ខ្ពស់​ឡើងវិញ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ ទំនង​ការងារ ការចរចា និង​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ការងារ ការធ្វើ​ជំនួញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ ពិសេស​ងាយ​កើត​នូវ​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ការប្រកប​ការងារ​លោក​អ្នក​ទោះ ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ សម្រាប់​អ្នក​ប្រកបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​រក​ផល​ចំណូល​បន្តិច​ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ក្នុង​កម្រិត​មធ្យម​មិនត្រូវ​លោភ លន់​ឡើយ ពីព្រោះថា​ផល​អាក្រក់​ងាយ​នឹង​កើត​មកវិញ​នៅពេល​ក្រោយ​ណាស់​។ ការ ប្រកបការងារ​លោកអ្នក​ត្រូវធ្វើ​សន្សឹមៗ​ហើយ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​ហោង​។ ចំពោះ​ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ឬ​ប្រាថ្នា​ខ្ពស់​ពេក​ប្រយ័ត្ន​ធ្លាក់ចុះ​មកវិញ​ត្រូវ​ឈឺខ្លួន​ឯង​ដោយ​ឥត​បាន​ប្រយោជន៍​អ្វី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មានការ​លូតលាស់​យឺត​តែ​ការ​ថយក្រោយ​នោះ​លឿន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ ចង់​ធ្វើ​អ្វីមួយ​ក៏​ពុំ​ផ្តល់​ផល​ល្អ​ទ្បើ​យ​តែងមាន​បញ្ហា​យាយី​នៅពេល​ក្រោយ​វិញ​។ សម្រាប់ ការប្រកប​ការងារ​ចូរ​ប្រ​រ​យ័​ត្ន​ចៅហ្វាយនាយ​ឬ​ក្រុមមនុស្ស​ថា​ស្តីឱ្យ​ឬ​បង្កទំនាស់​អ្វីមួយ​កើតឡើង​ផង​។​លោកអ្នក​មាន​អារម្មណ៍​តប់​ប្រ​ម៉​ល់​ច្រើន​ដូចនេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​សម្រេច​ក៏​តែង​ជឿនលឿន​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាប​ពី ព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ចេះ​មាន​ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​មិនមាន​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​គប្បី​សម្រុក​ការងារ​តូចធំ​ពីព្រោះថា​អាច​ទទួលផល​សម្រេច​មួយ​ចំនួន​ប៉ុន្តែ​នៅពេល​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើន ដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​អ្វី​ចូរ​ចេះ​ពិនិត្យ ឱ្យ​ល្អិតល្អន់​ទើប​ពុំ​ជួប​ការ​ភ្លាំងភ្លាត់​ត្រូវអស់​ប្រាក់កាស​ឥតអំពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​កុំ​មានចិត្ត​លោភលន់​ទៅលើ​អ្វីមួយ​បើ​ពុំនោះ​នឹង​នាំទុក្ខ​មកវិញ​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ