​លាប រដ្ឋា ស្កាត់​ពី​បន្ទាយមានជ័យ មក​សាក​ជាមួយ អ្នក​ប្រដាល់​ថៃ សៀរ ផា​នុម​

1323
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ បាន​ស្កាត់​មកពី​ខេត្ត​របស់ខ្លួន នា​ជាយដែន​ខាងលិច មក​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ សៀរ ផា​នុម (Sear Phanum) លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃទី​១៦ មិថុនា នេះ ។​

​អ្នក​ប្រដាល់​កន្តឿ រូបនេះ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់​ណាស់ មិនតែប៉ុណ្ណោះ គេ​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តស៊ូ​ជាមួយ គូប្រកួត​បាន ៥ ទឹក ដោយ​គ្មាន​បញ្ហា ។ ជាមួយនឹង​ជើង​រឹង ដូច​ថ្ម​នោះ អ្នក​ប្រដាល់​រូបនេះ ប្រើ​ជង្គង់ និង កែង​បាន​រហ័ស និង​គេចចេញ ពី​ការវាយប្រហារ របស់​គូប្រកួត បាន​លឿន​ទៀតផង ។​

លាប រដ្ឋា និង សៀរ ផា​នុម​

​ចំពោះ សៀរ ផា​នុម វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនមាន​នរណា​ដឹង ថា​តើ​អ្នក​ប្រដាល់​រូបនេះ ខ្លាំង​ឬ​ខ្សោយ ហើយ​មាន​របៀប​វ៉ៃ យ៉ាងណា​នោះទេ ។ សៀរ ផា​នុម មាន​ប្រវត្តិ​ប្រកួត ចំនួន​៦២​ដង ឈ្នះ​៤៩​ដង និង ចាញ់​១៣​ដង ។ ចំពោះ លាប រដ្ឋា វិញ គេ​មាន​ប្រ វ​ត្តិ​ប្រកួត ចំនួន​៦២​ដង ដូចគ្នា ឈ្នះ​៤៧​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា ជ័យជំនះ បាន​ទៅ​អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា ឬ​បាន​ទៅ​អ្នក​ប្រដាល់​ថៃ សៀរ ផា​នុម ឡើយ ។​

​វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត សារី​ឈុន (Phat Sarychhun) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ សុភ័ក្ត្រ គេ​វ៉ៃ​បានល្អ ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ តែ​ពេល​ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ ស្មារតី​របស់គេ បែរជា​ស្រុតចុះ​ទៅវិញ ។ អ្នក​ប្រដាល់​រូបនេះ មាន​ផ្លែ​ល្អ​ទាំងអស់ ហើយ​ថែមទាំង​រហ័សរហួន​ទៀតផង ។​

វេ​ង សុភ័ក្ត្រ និង ផេ​ត សារី​ឈុន​

​ចំពោះ ផេ​ត សារី​ឈុន វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​។ មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​ឬ​ខ្សោយ​នោះទេ តែ​គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៥០​ដង និង​ចាញ់​៨​ដង ។ ចំពោះ​សុភ័ក្ត្រ ក្នុង​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង​របស់គេ ឈ្នះ​៥៥​ដង ចាញ់​១៥​ដង និង​ស្មើ​ពិ​ន្ទិ​១​ដង ។ អ្នក​ប្រដាល់​ចំណូល​ថ្មី ជនជាតិ​ថៃ​រូបនេះ អាច​យកឈ្នះ​លើ វេ​ង សុភ័ក្ត្រ បាន​ឬទេ​?​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សាំង ម៉ានិត ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង សុធា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ខ្លា​ចាស់ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​គឺ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ៕v

អ្នក​ដែល​ត្រូវ​ប្រកួត​គ្នា លើស​ង្វៀន Wurkz

ទីតាំងផ្សាយពាណិជ្ជកម្ម