កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ក្រុមស្ទាវ​ស្រី​ប្រុស​១៦​នាក់​ក្នុង​ទីតាំង​មួយ​នៅ​ខណ្ឌមានជ័យ​

1113
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​សំបុក​គ្រឿងញៀន​មួយកន្លែង​ដោយ​ឃាត់ខ្លួន​ស្ទាវ​១៦​នាក់​រួម​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ប្រតិ​ប​តិ្ត​ការ​នេះ​បាន​ធ្វើឡើង​ស្ថិតនៅ​ចំណុច​ផ្ទះ​មិន​រៀបរយ​មួយកន្លែង​ក្នុង​ក្រុមទី​៩​ភូមិ​ព្រែក​ទាល់​១​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យ​បទល្មើស​គ្រឿងញៀន ។​ក្នុងនោះ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជាច្រើន​នាក់ ចុះ​ឆែកឆេរ ទីតាំង​ខាងលើ​ដែលជា​តំបន់​ស្មុកស្មាញ និង​មិន​រៀបរយ ហើយ​ជា​លទ្ធផល កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​សរុប​ចំនួន​១៦​នាក់​។​.

​មន្ត្រី​ដដែល​បាន​បន្តថា​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន​៣ កញ្ចប់​, សម​សម្រាប់​ជក់​ចំនួន​២ , ដែកកេស​ចំនួន​៣ និង​ថង់​ច្រក​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅកាន់​ការិយាល័យ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕S/​ដោយ​៖​ហូ​សាន់

​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ក្រុមស្ទាវ​ស្រី​ប្រុស​១៦​នាក់​ក្នុង​ទីតាំង​មួយ​នៅ​ខណ្ឌមានជ័យ(រូប៖វ៉េបសាយ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ