អា​រ៉ាប៊ីសាអូឌីត​បាញ់ទម្លាក់​យន្តហោះ​ឌ្រូ​ន​៥​គ្រឿង​របស់​ក្រុម​ឧទ្ទាម​យេ​ម៉ែន​

720
ចែករម្លែក

កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​(​អា​រ៉ាប៊ីសាអូឌីត​)​បាន​និយាយថា កងទ័ព​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មិថុនា​បាញ់​ស្ទាក់​កម្ទេច​យន្តហោះ​ឌ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)៥​គ្រឿង​របស់​ក្រុម​ឧទ្ទាម​យេ​ម៉ែន​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ នៅក្នុង​ការវាយប្រហារ​លើ​ទី​២ លើ​អាកាសយានដ្ឋាន​មួយ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ក្នុងរយៈពេល​២​ថ្ងៃ​កន្លងទៅនេះ​។​

​កងទ័ព​ចម្រុះ​នេះ បាន​និយាយថា យន្តហោះ​ឌ្រូ​ន​ទាំងនេះ បាន​ផ្តោត​ការវាយប្រហា​រលើ​អាកាសយានដ្ឋាន​ក្រុង​Abha ជា​ទី​ដែល​មី​ស៊ី​ល​របស់​ក្រុង​ឧទ្ទាម​បាន​ធ្លាក់ចំ​កាលពី​​ថ្ងៃ​ពុធ​ដោយ​បាន​ធ្វើអោយ​របួស​ជ​ន​ស៊ីវិល​២៦​នាក់ ហើយ​ទីក្រុង​Khamis Mushait​នៅ​ជិត​នោះ ដែល​មាន​មូលដ្ឋាន​ទ័ពអាកាស​ធំ​មួយ​។​

​ការវាយប្រហារ​ចុងក្រោយ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​ធ្វើ​ការវាយប្រហា​រដែ​ល​​ធ្វើ​ឱ្យ​ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ ដែល​ជា​ហេតុការណ៍​លើក​ទី​២​ក្នុង​រយៈពេល​មួយ​ខែ​នៅ​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ចម្រុះ​នេះ​បាន​និយាយថា​កងទ័ព​ការពារ​ដែនអាកាស​អា​រ៉ាប៊ីសាអូឌីត​បាន​ស្ទាក់បាញ់​កម្ទេចដោយ​ជោគជ័យ​ទៅលើ​យន្តហោះ​ឌ្រូ​ន​៥​គ្រឿង​របស់​​ក្រុម​ឧទ្ទាម​Huthi ដែល​បាន​កំពុង​ហោះ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​ក្រុង Abha និង ទីក្រុង​Khamis Mushait ។ សេចក្តីថ្លែងការណ៍​នេះ មិន​បាន​និយាយ​អំពី​សេចក្តី​រាយ​​ការណ៍​អំពី​អ្នកស្លាប់​ឬ​របួស​នោះទេ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​បន្ថែមថា អាកាសយានដ្ឋាន​នេះ បាន​បើក​ដំណើរការ​ជា​ធម្មតា​ដោយ​មិន​មាន​ការវាយប្រហារ​រំខាន​នោះទេ​៕​ដោយ​៖​សុខា​/sn

បំណែក​បាក់បែក​នៅក្នុង​អាកាសយានដ្ឋាន​ក្រុង​Abha បន្ធាប់​ពី​មី​ស៊ីល​របស់​ក្រុមឧ​ទ្ទា​មបាន​ធ្លាក់​លើ​អាកាសយានដ្ឋាន​នេះ​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម