មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​០៩​នាក់​និង​វត្ថុតាង​ថ្នាំញៀន​

851
ចែករម្លែក

ដោយ​: អូរជ្រៅ​
​បន្ទាយមានជ័យ​:
មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កាល​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ០១ និង ៣០​នាទី នៅ​ចំណុច​ខារ៉ាអូខេ AJR ស្ថិតក្នុង​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរ​សេ​វី​យ៍​ទោ អ៊ុ សា​ខន នាយរង​សេនាធិការដ្ឋាន ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ករណី ជួញដូរ សម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៩​នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឱ្បា​យ​ដឹងថាៈ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ជួញដូរ សម្រួល​ឲ្យ​ប្រើប្រាស់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៩​នាក់ ។​

​លោក​វរសេនីយ៍ទោ អ៊ុ សា​ខន បានអោយដឹងថា ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី ជួញដូរ សម្រួល​ឲ្យ​ប្រើប្រាស់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ នៅ​ចំណុចកើតហេតុ​ខាងលើ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត និង​ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ មេ​បញ្ចា​ការ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ដល់ទី​តាំងតែ​ម្តង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៩​នាក់ រួមមាន ៖ ១-​ឈ្មោះ ស៊ី ណាក់ ភេទ ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​បណ្តោះអាសន្ន​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ២-​ឈ្មោះ ស៊ី សំណាង ភេទ ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន​រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣-​ឈ្មោះ រស់ ភា​រុណ​(​ហៅ កុម្មង់​ដូ​) ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង​ខារ៉ាអូខេ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៤-​ឈ្មោះ ខាត់ សុខា ភេទ ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង​បុគ្គលិក​ខារ៉ាអូខេ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៥-​ឈ្មោះ សាំង ហេង​ចិន្តា ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៦-​ឈ្មោះ សេង គីម​សៀ ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៧-​ឈ្មោះ ណា​ង ពិសិដ្ឋ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​ក្រុង​ប៉ោយប៉ែត ៨-​ឈ្មោះ ហេង ឡៃ​ហួរ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៩-​ឈ្មោះ មាស ច័ន្ទ​រិ​ទ្ធ ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក បច្ចុប្បន្ន​រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី​(​គ្រាប់​) ចំនួន ៣០៨​គ្រាប់ ស្មើ ១២៦,៤​ក្រាម -​គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី​ទឹក ចំនួន ១៣​ដប ស្មើ ៣០៤,៩​ក្រាម -​គ្រឿងញៀន កេ​តា​មីន​(​ម្សៅ​) ចំនួន ៩៩​ថង់​កិប ស្មើ ១០២,៣​ក្រាម -​គ្រឿងញៀន​កាតា​មីន​ទឹក ចំនួន ១៥១​ដប ស្មើ ១.៤៨០​ក្រាម -​គ្រឿងញៀន​ហ្វា​យ​ហ្វា​យ ចំនួន ២២​គ្រាប់ ស្មើ ៧,៨​ក្រាម -​អាវុធ​ខ្លីម៉ាក sig sauer ពណ៌ ខ្មៅ ចំនួន ០១​ដើម បង់ ០១ គ្រាប់ ៦៣​គ្រាប់ -​រថយន្ត​ម៉ាក Toyota Tundra ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៧ ០១​គ្រឿង -​ម៉ូតូ ចំនួន ០៤​គ្រឿង -​ទូរស័ព្ទដៃ ចំនួន ១២​គ្រឿង -​អាយ​ផេ​ត ចំនួន ០១​គ្រឿង -​ប្រាក់រៀល ចំនួន ៧១.៦០០​រៀល -​ប្រាក់​ដុល្លា ចំនួន ១០៨​ដុល្លា -​ប្រាក់​ថៃ ចំនួន ៤៣.៤៦០​បាត -​ប្រាក់​កាណាដា ចំនួន ១០​ដុល្លា​កាណាដា -​ប្រាក់​កូរ៉េ ចំនួន ១.០០០​វ៉ុ​ន -​ប្រាក់​ជប៉ុន ចំនួន ១.០០០​យ៉េន -​ចិ​ញ្វៀ​ន​លោហធាតុ​ពណ៌​លឿង ចំនួន ០៣​វង់ -​ខ្សែក​លោហធាតុ​ពណ៌​ស ចំនួន ០១​ខ្សែ -​នាឡិកាដៃ​ចំនួន ០២​គ្រឿង -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១​សន្លឹក -​កាត​ធនាគារ ចំនួន ០២​សន្លឹក -​ប័ណ្ណបើកបរ ចំនួន ០២​សន្លឹក -​ក្បាល​ហាត​ឌី​ស​កាមេរ៉ា ចំនួន ០២​គ្រឿង ។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ចម្លើយសារភាព និង​ផ្អែកលើ​វត្ថុតាង បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម