ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លួច​ម៉ូតូ​នៅ​ស្រុក​បសេដ្ឋ​

925
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅ​ចំណុច​ភូមិ​រកា​ធំ ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ តូច ប៊ុន​ណែ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។​

ប្រភព​បន្តថា ជនសង្ស័យ​ខាងលើ បាន​លួច​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DE4292 នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ខ​ណះ​ម្ចាស់​រវល់​នៅលើផ្ទះ ហើយ​ទុក​ម៉ូតូ​ចោល​ក្រោមផ្ទះ​។​ លុះដល់​ម្ចាស់​ចុះ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ ក៏​ស្រែក​ផ្អើលឆោឡោ និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​
​ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួចមក កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជ​ង្ស័​យ​ខាងលើ​ភ្លាមៗ រួចប្រគល់​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី។ ​ចំណែក​ម៉ូតូ​បានប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​៕​B/