ក្រសួង​ធនធានទឹក​ជូនដំណឹង​អំពី​ស្ថានភាព​ទឹកភ្លៀង​រដូវវស្សា​ឆ្នាំ​២០១៩

1764
ចែករម្លែក
ទិដ្ឋភាពរសៀលថ្ងៃទី១៧ខែមិថុនានៅខេត្តកោះកុង(រូបថត ពេញបូរមី)

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ស្ថានភាព​ទឹកភ្លៀង​រដូវវស្សា​ចាប់ពី​ពេលនេះ​រហូតដល់​សប្តាហ៍​ទី​បី​នៃ​ខែកក្កដា​មាន​អំណោយផល​ល្អ​នៅ​ទូទាំងប្រទេស តែ​នៅ​ចុងខែ​កក្កដា​ឬ​ដើម ខែសីហា​អាច​នឹង​មានកូន​រដូវ​ប្រាំង​កើតឡើង​នៅ​តំបន់​ខ្លះ ទោះបីជា​យ៉ាងណា ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ត្រៀម​មធ្យោបាយ​សម្រាប់​ការងារ​អន្តរា គម​ន៍ រួចរាល់​ហើយ​។​


លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅរ​សៀ​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​ថា​ពេលនេះ ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង ព្រម​ពេល​ប្រព​ន្ធ័​សម្ពាធ​ទាប​នៅ​តំបន់ អាង ទន្លេមេគង្គ​លើ​បាន​រុញ​ចុះមក​មាន​ឥទ្ធិពល​ដល់​កម្ពុជា បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លា ក់ រាយប៉ាយ​កាន់តែ​ធំ​ទូ លា យ ក្នុង​បរិមាណ​ច្រើន ដល់​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង ភាគ​ឦសាន​នៃ​ប្រទេស​។​


លោក​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ដដែល​បានបញ្ជាក់ ថា ចាប់ពីពេលនេះ​(១៧​ខែមិថុនា​)​រហូតដល់​សប្តាហ៍​ទី​បី​ខៃ​កក្កដា​ស្ថានភាព​ភ្លៀង ធ្លាក់​អំណោយផល​ល្អ​នៅ​ទូទាំងប្រទេស តែ​នៅ​ចុងខែ​កក្កដា​ឬ​ដើមខែ​សីហា​តាម ការ​ព្យាករ អាច​នឹង​មានកូន​រដូវ​ប្រាំង​កើតឡើង​នៅ​តំបន់​មួយចំនួន​ដូច​ការ​ព្យាករ​
​អាកាសធាតុ​កាលពីដើម​ឆ្នាំនេះ​។​


លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា កូន​រដូវប្រាំង​ដែល​អាច​នឹង​កើតមាន​នោះ នឹងមិន​ប៉ះពាល់​អ្វី​ខ្លាំង​ដល់​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​នោះទេ ដោយសារ​ពី ពេលនេះ​ដល់​សប្តាហ៍​ទី​បី​នៃ​ខែកក្កដា​មាន​ភ្លៀង​ធ្លាក់​ច្រើន​បាន​បំពេញ​ប្រភពទឹក នៅ តាម​មូលដ្ឋាន ដែល​អាច​ទាញ​យកមក​សង្គ្រោះបាន ពេល​មានកូន​រដូវប្រាំង កើតឡើង ព្រម​ពេល​ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ត្រៀម​មធ្យោបាយ​សម្រាប់​ការ ងារ​អន្តរាគមន៍​រួចជាស្រេច ។ ពេលនេះ​ក្រសួង​ធនធាន​ទឹកបាន ចេញ​សេចក្តី ជូន ដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់រ​ដូ​វ​វស្សា​ឆ្នាំ​២០១៩​ផងដែរ​។​


នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់ រ ដូ​វ​វស្សា ឆ្នាំ ២០១៩ ដែល​ចុះហត្ថលេខា​ដោយ លោក​លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធាន ទឹក​និង​ឧតុនិយម​បានសរសេរថា​បាតុភូត​អែល​នី​ណូ​(El Nino) ដែលមាន​ឥទ្ធិ ពល ខ្លាំង​មកលើ​ប្រទេស​កម្ពុជា​កាលពី​ក្នុង​រដូវប្រាំង​កន្លងមក​នោះ បាន​ថប​ថយ​ឥទ្ធិ ពល​ជា​លំដាប់​។ ទន្ទឹមនឹងនេះ បាតុភូត​ធ្ម​ជាតិ​នៃ​វស្សានរដូវ ដូចជា​ខ្យល់មូសុង និរតី ប្រព័ន្ធ​ធ​សម្ពាធ​ទាប សម្ពាធ​ទាប​…​ក៏​បាននិងកំពុង​កើតឡើង និង ប​ង្កើ ន ឥទ្ធិ ពល​ជា​បន្តបន្ទាប់​។ យោងតាម​កា​ព្យាករ អាកាសធាតុ​សម្រាប់​រដូវ​ឆ្នាំ​២០១៩​មាន ស្ថានភាព​ដូចខាងក្រោមៈ​
​ចាប់ពី​ដើម​សប្តាហ៍​ទី​៣​នៃ​ខែមិថុនា​រហូតដល់​ពាក់​កណ្តាលខែ​កក្កដា ភ្លៀង នឹង​បន្ត​ធ្លាក់​រាយប៉ាយ​បានល្អ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រ​ទស ក្នុង​ក្រ​មិ​ត​ពី​តិច​ទៅ បង្គួរ ។​
​ចាប់ពី​ដើមខែ​សីហា​រហូតដល់​ខែកញ្ញា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង កម្រិត​ពី មធ្យម​ទៅ​ច្រើន ដែល​អាច​ធើ្វ​ឱ្យ​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​បណ្តា ខេត្ត តំបន់​ទំនាប​កណ្តាល និង នៅ​តំបន់​មាត់សមុទ្រ អាច​ប្រ​ឈម​នឹង​ជំនន់​ទឹក ភ្លៀង ។​
​ចាប់ពី​ដើមខែ​តុលា​រហូតដល់​ពាក់​កណ្តាលខែ​វិ​ចិ្ឆ​កា (​ចុងរដូវ​វស្សា​) ភ្លៀង​
​នឹ ង បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​


​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា នៅក្នុង​រដូវវស្សា​នេះ អាចមាន កូន​រដូវប្រាំង​កើតឡើង ចាប់ពី​ចុងខែ​កក្កដា​ដល់​ដើមខែ​សីហា តែ​បញ្ហា​ប្រ​ឈ ម នឹង​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ ដោយសារ​ភ្លៀង​បាន​ធ្លា​ក់នៅ​ចុងខែ​កក្កដា មាន បរិមាណ​ល្អ​បង្គួរ​។​
​ចំណែកឯ​ស្ថានភាព​ព្យុះ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​អាច​នឹង​កើតមាន​ចំនួន​ពី​២៤ ទៅ​២៦​ព្យុះ​។ ព្យុះ​មួយចំនួនធំ​ដែល​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង ធ្វើដំណើរ​ឆ្លង​ចូល​សមុទ្រ​ចិន​ខាងត្បូង​ហើយ អាចមាន​ឥទ្ធិពល​មកលើ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង​តំបន់​អាង​ទន្លេមេគង្គ​លើ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម