​ជនបរទេស​ម្នាក់​មាន​អា​ការៈមិន​ស្រួលខ្លួន​សុំ​ប្រពន្ធ​ដេក​កើយ​ភ្លៅ​ស្រាប់តែ​គាំងបេះដូង​ស្លាប់​

899
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​បរទេស​ម្នា​ក់បាន​គាំងបេះដូង​ស្លាប់​បន្ទាប់ពី​ចេញពី​ផ្ទះជួល​មួយកន្លែង​នៅ​ផ្លូវជាតិ​លេខ​៣​គោលបំណង​ទៅលេង​បងប្អូន​ខាង​ប្រពន្ធ​ជា​ជនជាតិខ្មែរ​នៅ​ហាង​ក្ដាមស្រែ​។​បម្រុង​ហូប​ស៊ុប​តែ​មិនទាន់បាន​ហូប​ផង​ក៏​ចេញមក​វិញ​រក​កង់​បី​ជិះ​ស្រាប់តែ​ទុន​ជើង​ហើយ​បាន និយាយប្រាប់​ប្រពន្ធ​ថា​សុំ​ដេក​កើយ​ភ្លៅ​បន្តិច​ស្រាប់តែ​ខ្យល់គរ​គាំងបេះដូង​ស្លាប់​តែម្ដង​។

​ហេតុការណ៍​បាន​កាល​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នៅ​ភូមិ​អូ​ដឹ​ម​ក្នុង​សង្កាត់ ចោម​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ​ហៃ​គម​មី​ល័​រ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិ​អាឡឺម៉ង់​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​ចំណែក​ប្រពន្ធ​ជនជាតិខ្មែរ​ឈ្មោះ​វ៉ា​ផល្លា​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​ភូមិ ច្រ​ម្ទេស ឃុំ​កំប៉ូត​ប្រើស ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម