​ជំងឺគ្រុនឈាម​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​ខេត្តរ​ឧ​ត្ត​រ​មានជ័យ

840
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ជំងឺគ្រុនឈាម​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​ខេត្តរ​ឧ​ត្ត​រ​មានជ័យ​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩​។​

លោក​វេជ្ជបណ្ឌិត​ឃ្លោក​ហួត​បាន​និយាយ​ឱ្យដឹងថា​ដោយសារ​ពេលនេះ​ជំងឺគ្រុនឈាម​បាន​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​ខេត្តរ​ឧ​ត្ត​រ​មានជ័យ​។​ពេលនេះ​យើង​បាន​សហការ​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាន​មើលឃើញ​ការពិតហើយ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ចំពោះ​មាតា បិតា និង​អាណាព្យាបាល​គ្រប់រូប ។​

​តាម​របាយការណ៍​សង្ខេប​របស់លោក​អ៊ុក​សុមេធា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​រហូតមក​ដល់ពេលនេះ​មាន​កុមារ​ចំនួន​១០៨​នាក់​ហើយ​បាន​កំពុងតែ​ចូល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​។​រីឯ​ចំនួន​អ្នកជំងឺ​ទាំងនេះ​លទ្ធផល​ដែល​គ្រូពេទ្យ​បាន​ពិនិត្យឃើញ​ជា​បន្តបន្ទាប់​ថា​ជំងឺគ្រុនឈាម​គឺមាន​ចំនួន​៧០​ភាគរយ​ហើយ​។​

លោក​បាន​បន្តថា​ចំណែក​អ្នកផ្សេងៗ​ទៀត​គឺ​លោកគ្រូ​ពេទ្យ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ដោយ​រង់ចាំ​លទ្ធផល​ចេញពី​មន្ទីរពិសោធន៍​ហើយ​បើ​និយាយ​ពី​ចំនួន​គ្រែ​សម្រាប់​កុមារ​គឺ​មិន​គ្រប់គ្រាន់​នោះទេ​។​ដូច​នៅក្នុង​រូបភាព​នេះ​អញ្ចឹង​គឺ​យើង​នៅ​បន្ត​រក​កន្លែង​ដាក់​ពួកគាត់​ហើយ​ពេលនេះ​ធ្លាយ​មក​ដា​ក់នៅ​ខាងក្រៅ​ទៀតហើយ​បើ​ជំងឺ​នៅមាន​ទៀត​យើង​កំពុង​ព្រួយ​បារ​ម្មណ៍​ពី​ទីកន្លែង​ដាក់​កុមារ​សម្រាក​ព្យាបាល​។​

​ដូច្នេះ​មានតែ​ការអំពាវនាវ​ដល់​លោកឪពុក​ម្តាយ​និង​អាណាព្យាបាល​ទាំងអស់​សូមមេត្តា​យកចិត្តទុកដាក់​បរិស្ថាន​ជុំវិញ​ផ្ទះសម្បែង​របស់ខ្លួន​ដោយ​ត្រូវ​៖​សម្អាត​បរិវេន​ជុំវិញ​ផ្ទះសម្បែង​កំចាត់​ជំរក​មូស​ខ្លា​កុំ​ឱ្យមាន​ដង្កូវទឹក​កាកសំណល់​ផ្សេងៗ​។​

ដែលជា​របស់​បរ​ដឹក​ទឹក​ដាក់​អា​បេ​ត​ឬ​ត្រី​ប្រាំពីរ​ពណ៌​ក្នុង​ពាងទឹក​ឬ​មាន​គម្រប់​បិទ​ឱ្យ​ជិត​ជាដើម​នេះ​យើង​រៀបរាប់​តែ​ជំងឺគ្រុនឈាម​តែមួយ​មុខ​ទេ​នៅមាន​ជំងឺ​ជាច្រើន​ទៀត​ដែល​កើតមាន​ហើយ​កំពុង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​របស់​យើង​នេះ​៕S/

​ ​ ​រូបភាព​:​ជ​ងឺ​គ្រុនឈាម​បាន​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​ខេត្តរ​ឧ​ត្ត​រ​មានជ័យ​៕​បាយ័ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ