​មជ្ឈមណ្ឌល​កាយ​វប្បកម្ម​ដ៏​ធំ​ខ្នាត​អន្តរជាតិ​មួយ​បើក​ដំណើរ​នៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​

1148
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​-​ដោយ​ជឿជាក់​ទៅលើ​ប្រជាជន​ក្រុងភ្នំពេញ​មាន​កំណើនសេដ្ឋកិច្ច​តាម​គ្រួសារ​នីមួយៗ​កាន់តែ​ខ្ពស់​ធ្វើ​ឱ្យគេ​គ្រប់ៗ​គ្នា​ងាក​មក​យកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​បញ្ហា​សុខភាព​វិញ​ម្តង​។​

​ដោយសារ​គិត​អារម្មណ៍​ទៅលើ​សុខភាព​នេះ​ទើប​មជ្ឈមណ្ឌល​កាយ​វប្បកម្ម​ខ្នាត​អន្តរជាតិ​មួយ​បាន​បង្កើតឡើង​គឺ​RISEFITNESS​ដែល​ស្ថិតនៅ​ជាន់​ទី​6​នៃ​អាគារ​MORGAN​ជិត​ផ្សារ​ទំនើប​AEON1​បាន​បើក​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​១៨​ខែមិថុនា​នេះ​តទៅ​។​ក្រោម​អធិបតី​យ​ភាព​កាត់​ខ្សែរ​បូ​ដោយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រុងភ្នំពេញ​ជាច្រើន​ទៀត​។​

​លោក​DAVIDSandfordKet​ប្រធាន​មជ្ឈមណ្ឌល​កាយ​វប្បកម្ម​RiseFitness​បាន​ចាប់អារម្មណ៍​ក្នុង​ពិធី​សម្ភោ​ធ​ថា​គោលដៅ​របស់​យើង​ដែល​បើក​អោយមាន​ជា​ឧបករណ៍​ហាត់ប្រាណ​ទំនើបៗ​នាំចូល​មកដល់​ទីនេះ​គឺ​គ្មានអ្វី​ក្រៅពី​ការលើកស្ទួយ​ស្តង់ដារ​សុខភាព​និង​កាយសម្បទា​មាំមួន​។​ធ្វើឱ្យ​អាយុ​អ្នក​មិន​ចាស់​ពេក​ឬ​ក្នេ​ង​ពេក​សំរាប់​ការហាត់​ប្រាណ​និង​ល់ក​បង្កើន​សុខភាព​របស់​អ្នក​ឡើយ​។​

​វិធី​ហាត់ប្រាណ​របស់​យើង​ត្រូវមាន​គ្រូបង្វឹក​យ៉ាង​ស្ទាត់​នៅជាប់​ជាមួយ​យើង​ទើប​ការហាត់​របស់​យើង​មាន​គុណភាព​អាច​ស្រក​ទម្ងន់​ឬ​អាច​ដំឡើង​សាច់ដុំ​នៅ​ត្ត​ង់​ណា​ក៍៏បាន​។​ល​។​ឧបករណ៍​ហាត់​មាន​រាប់រយ​មុខ​តាម​តម្រូវការ​រួមទាំង​មាន​ឧបករណ៍​កីឡា​ឧបករណ៍​ប្រដាល់​សំរាប់​បំពេញតម្រូវការ​អ្នក​ដែល​ចង់​ហាត់​ស្រូបយក​សុខភាព​។​

លោក​ប្រាប់ថា​អនាគត​យើង​នឹង​ពង្រីក​សាខា​មជ្ឈមណ្ឌល​កាយ​វប្បកម្ម​បែបនេះ​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​និង​មាននៅ​ប្រទេស​ថៃ​និង​អូស្ត្រាលី​ទៀតផង​។​លោក​ឃួ​ង​ស្រេង​បានចាត់ទុក​មជ្ឈមណ្ឌល​RiseFitness​នៅទីនេះ​គឺជា​ឃ្លាំង​សុខភាព​មួយ​ជួយ​បង្កើន​សុខភាព​ដល់​យើង​គ្រប់ៗ​គ្នា​តាមរយ​:​ការហាត់​ប្រាណ​ជាមួយនឹង​ឧបករណ៍​ទំនើបៗ​ល្អៗ​មាន​គ្រូបង្ហាត់​ត្រឹមត្រូវ​។​

​កន្លងមក​យើង​មាន​ទីលាន​សួនច្បារ​ទីលាន​ហាត់​កីឡា​សំរាប់​សុខភាព​។​តែ​មិន​គ្រប់គ្រាន់​ទេ​បំរើអោយ​ប្រជាជន​ក្រុងភ្នំពេញ​។​ដូច្នេះ​មជ្ឈមណ្ឌល​នេះ​មាន​សារសំខាន់​ណាស់​ដែល​អាចជួយ​លើក​កំពស់​សុខភាព​របស់​ប្រជាជន​យើង​។​

មជ្ឈមណ្ឌល​កាយ​វប្បកម្ម​នេះ​ក៏មាន​បង្កើតជា​ក្លិប​ហាត់ប្រាណ​រៀបចំឡើង​សំរាប់​ហាត់ប្រាណ​ឱ្យមាន​ប្រសិទ្ធិភាព​និង​ចំណាយ​រយ​:​ពេល​ខ្លី​ជាមួយនឹង​ម៉ាស៊ីន​ហាត់​ជាច្រើន​ប្រភេទ​និង​មាន​គ្រូបង្ហាត់​ផ្ទាល់ខ្លួន​សម្រាប់​ស្តារ​និតិ​សម្បទា​ឡើងវិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម