តុលា​ការចេញ​ដីកាចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់ ព្រោះ​ដល់​ថ្ងៃ​ចេញ​សាលក្រម បាត់ស្រមោល​សូន្យឈឹង​, សង្ស័យ​លបរត់​ចេញពី​ប្រទេស​

1339
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ខកខាន​ការចេញ​សាលក្រម​នៅក្នុង​ការជំនុំជម្រះ​ក្តី​អំពី​ការធ្វេសប្រហែស​កាតព្វកិច្ច​នៅ​ថ្ងៃ​សុក្រ​ទី ២៥ ខែសីហា​នេះ ដែល​អាច​ឃើញ​លោកស្រី​ត្រូវ​ជាប់គុក ដោយ​ជំរុញ​ឱ្យ​តុលាការ​កំពូល​ចេញ​ដីកាចាប់ខ្លួន ដោយ​បារម្ភ​ថា លោកស្រី​អាច​នឹង​លប​ចាក​ចេញពី​ប្រទេស​។​

​ចៅក្រម​លោក ជីប ជូឡា​ម៉ុ​ន បាន​ប្រាប់​តុលាការ​ថា “​មេធាវី​របស់លោក​ស្រី​និយាយថា​លោកស្រី​ឈឺ ហើយ​បាន​ស្នើសុំ​ពន្យារ​ពេលចេញ​សេចក្តីសម្រេច​…​តុលា​ការមិន​ជឿថា​គាត់​ឈឺ​ទេ ហើយ​បាន​សម្រេចចិត្ត​ចេញ​ដីកាចាប់ខ្លួន​” ដោយ​រៀបចំ​កាលបរិច្ឆេទ​ចេញ​សាលក្រម​នៅ​ថ្ងៃទី ២៧ កញ្ញា​វិញ​។

​លោកស្រី​យី​ង​ឡាក់​អាយុ ៥០ ឆ្នាំ​ត្រូវបាន​កាត់ទោស​ពីបទ​ធ្វេសប្រហែស​ជុំវិញ​ការឧបត្ថម្ភ​ធន​ស្រូវ​អង្ករ​ដែល​ចាក់​សាច់ប្រាក់​ជាច្រើន​ទៅលើ​តំបន់​រឹងមាំ​នៅតាម​តំបន់​ជនបទ​នៃ​គ្រួសារ​របស់​ត្រកូល​ថាក់ស៊ីន ប៉ុន្តែ​ត្រូវបាន​រំខាន​ដោយ​អំពើពុករលួយ​និង​នាំទៅរក​ការខាតបង់​រាប់ពាន់​លាន​ដុល្លារ​។​

​ប៉ូលិស​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​តុលាការ​ជាន់ខ្ពស់​នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក​ដោយបាន​ដំឡើង​របាំង​និង​កាមេរ៉ា​សុវត្ថិភាព ដោយ​រំពឹងថា​នឹងមាន​អ្នកគាំទ្រ​ជាច្រើន​ចេញមក​គាំទ្រ​លោកស្រី ចាប់តាំងពី​រដ្ឋប្រហារ​។​

​ការរំពឹង​បែបនេះ​បានលើកឡើង​ពី​លទ្ធភាព​ប្រឈមមុខគ្នា​ជាមួយ​ប៉ូលិស​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី យី​ង​ឡាក់ មិនបាន​បង្ហាញមុខ​នៅ​តុលាការ នៅ​ថ្ងៃ​ចេញ​សាលក្រម​ទេ