កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ នៃ​រដ្ឋសភាជាតិ ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប

684
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
នៅ​រដ្ឋបាល​ខេត្តសៀមរាប​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានរៀបចំ​កិច្ចប្រជុំ រវាង​គណៈកម្មការ​នៃ​រដ្ឋសភាជាតិ ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ ចុះ​បំពេញបេសកកម្ម​នៅ​ខេត្តសៀមរាប សម្រាប់​កិច្ចប្រជុំ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បង្ហាញថា បើទោះបី​ខេត្តសៀមរាប ជា​ខេត្ត​ដែលមាន​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ខ្ពស់​ក៏ពិតមែន ប៉ុន្តែ​វិស័យ​ផ្សេងៗ​ទៀត ក៏មាន សារ​: សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នោះឡើយ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាប្រចាំ​ពី​សំណាក់​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ជាពិសេស​វិស័យ​អប់រំ ជា​វិស័យ​មួយ​ដែល​អាជ្ញាធរខេត្ត តែង​បាន​យកចិត្តទុកដាក់​ខ្ពស់ បើទោះបីជា​វិស័យនេះ នៅមាន​បញ្ហា​ប្រឈម​ដោយ​អន្លើ​យ៉ាងណាក៏ដោយ ។​

​លោក​បាន​បន្តថា កន្លងមក អាជ្ញាធរ​ខេត្តសៀមរាប បានបង្ហាញ​អំពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​បាន​ដាក់ចេញ​នូវ​វិធានការ​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនោះ ដោយមាន​ការណែនាំ​ដល់​មន្ទីរអប់រំ ធ្វើយ៉ាងណា​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ ឲ្យ​បន្ត​ការព្យាយាម​អស់ពី​លទ្ធភាព ក្នុងការ​បណ្តុះបណ្តាល​ប​ង្ហា​ត់​បង្រៀន​សិស្សានុសិស្ស ក៏ដូចជា​ចូលរួម​ក្នុងការ​ទប់ស្កាត់ បញ្ហា​ចំណាកស្រុក តាមរយ​:​នៃ​ការចុះកិច្ចសន្យា​ជាមួយ​អាណាព្យាបាល ដើម្បី​ឲ្យ​ពួកគាត់​បញ្ជូន​កូន​មក​រៀន ឲ្យ​បាន​ទៀងទាត់ ។​

​លោក ហ៊ុន ម៉ា​នី មានប្រសាសន៍ថា យោងតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កាន់តែ​វិ​វត្ត​គួរកត់សម្គាល់​នោះ ដូចនេះ​ការតាំង​ចិត្ត​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ភាពច្បាស់លាស់ ត្រូវ​លើកកម្ពស់​បន្ថែមទៀត ដើម្បី​រក្សាបាន​នូវ​អ្វី​ដែលមាន​ស្រាប់ ហើយ​បន្ត​ជំរុញឱ្យមាន​ភាពប្រសើរ​ឡើង​នូវ​កិច្ចការ​ទាំងឡាយ​សម្រាប់​ថ្ងៃ​ខាងមុខ ដែល​នោះ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ ដើម្បី​ឆ្លើយតប និង បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ដូច្នេះ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត សិក្សា​អំពី​សមិទ្ធផល​ដែល​សម្រេចបាន និង ពិនិត្យ តាមដាន នូវ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាមួយនិង​ការស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា​នៃ​វិស័យ​ទាំង​បួន​ក្នុងបន្ទុក ។​

​លោក មានប្រសាសន៍​ទៀតថា ដោយសារតែ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កាន់តែ​វិ​វត្ត​គួរ​ឲ្យ​កត់សម្គាល់ ដូចនេះ​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ភាពច្បាស់លាស់ ដើម្បី​រក្សា​នូវ​អ្វីដែល​យើង​មាន​ស្រាប់ ហើយ​បន្ត​ជំរុញឱ្យមាន​ភាពប្រសើរ​នោះ គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ ដើម្បី​ឆ្លើយតប និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមុន ។​

​គួរ​បញ្ជាក់ថា ខេត្តសៀមរាប គឺជា​ខេត្ត​គោលដៅ​ទី​១៩​ហើយ ដែល​ប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ចុះ​បំពេញបេសកកម្ម ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត សិក្សា​អំពី​សមិទ្ធផល​ដែល​សម្រេចបាន និង​ពិនិត្យ តាមដាន នូវ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​បញ្ហា​ប្រឈម​នានា​នៃ វិស័យ​ទាំង​បួន​ក្នុងបន្ទុក​៕ ល​